អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ដល់និស្សិតក្រីក្រ ១៥០ កន្លែង 

យោងតាមការបង្ហោះសាររបស់អ្នក ឧកញ៉ា ឡេងណាវ៉ាត្រា ថៅកែផលិតកម្ម Galaxy Navatra នៅថ្ងៃទី 21 ខែមករា ឆ្នាំ2022 នេះបានអោយដឹងថា អ្នកឧកញ៉ាបាននិងកំពុងប្រកាសផ្ដល់អាហារូបករណ៍ចំនួន១៥០កន្លែងដល់និស្សិតក្រីក្រដែលមានបំណងចង់បន្តបរិញ្ញាបត្រ​ ។ រួមទាំងការផ្គុតផ្គង់ផ្សេងៗផងដែរ ។ ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា  បានប្រកាសថា ដំណឹងល្អ! ឱកាសផ្តល់អាហារូបករណ៍១០០% ចំនួន១៥០កន្លែងដល់និស្សិតក្រីក្រដែលមានបំណងចង់បន្តបរិញ្ញាបត្រ ។

មានផ្តល់កន្លែងស្នាក់នៅ អង្ករ និងឱកាសការងារធ្វើពេលរៀនចប់ ឬរៀនបណ្តើរធ្វើការបណ្តើរ នៅក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាផ្ទាល់តែម្តង។ ហើយក្នុងសារនោះក៏មានភ្ញាប់ជាមួយ Link ដើម្បីចុះឈ្មោះ និងលេខទូរស័ព្ទ របស់គ្រូចំនួន 3រូប ដើម្បីផ្ដល់ជូននូវភាពងាយស្រួលក្នងការទំនាក់ទំនងដាក់ពាក្យស្នើសុំយក អារូបករណ៍នេះថែមទៀតផង ។ គួរំលឹកផងដែរថា លោក យឹម តាស្រង់ ក៏ធ្លាប់ប្រកាសពីការផ្ដល់អារូបករណ៍ 100% បែបនេះផងដែរតែ សម្រាប់តែ សិស្សនិស្សិតមកពីខេត្តក្រចេះ និងមានចំនួនត្រឹមតែ 50នាក់ តែប៉ុណ្ណោះ ហើយឥឡូវ ចំនួនគឺពេញអស់ រួចរាល់ហើយផងដែរ ។

Please enter a valid URL

Relate Post