កូនកាត់ខ្មែរ និងកូរ៉េ វ័យ 18ឆ្នាំ កញ្ញា EE កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម Tik Tok ។ ហើយអ្វីដែលធ្វើអោយនាងកាន់តែមានប្រជាប្រិយភាពថែមទៀតនោះគឺ នាពេលថ្មីៗនេះ មាននាងបានចូលរួមការប្រឡងរាំនៅឯសាលារៀនរបស់នាង ។ ទោះបីជានាងមិនទទួលបានជោគជ័យក្ដី ក៏នាងនៅតែទទួលបានការផ្ដល់កម្លាំងចិត្ត ពីបងប្អូនខ្មែរយើង មិនថានៅប្រទេសកម្ពុជា ឬនៅប្រទេសកូរ៉េនោះទេ ។
ពាក់ព័ន្ធទៅនិងការប្រឡងនេះផងដែរ នាងបានប្រាប់ថា ពិន្ទុសម្រាប់ការរាំរបស់នាង គឺទទួលបានពិន្ទុខ្ពស់ នឹកស្មានមិនដល់ តែគួរអោយស្ដាយ ការប្រឡងនោះគឺបូកពិន្ទុរាំ និងការសិក្សា ហើយការសិក្សារនៅសាលារបស់នាងគឺទទួលបានពិន្ទុមិនសូវជាល្អនោះទេ ដែលជាហេតុធ្វើអោយនាង បាត់បង់ឱកាសក្នុងការឈានជើងចូលទៅក្នុង ឧស្សាហកម្មចំរៀង K-POP ។
ដោយនាងបានប្រាប់អ្នកសារពត៍មានថា វិស័យចម្រៀង K-POP គឺជាវិស័យដែលធំជាងគេរបស់ពិភពលោកផ្នែកកម្សាន្ត ដែលកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំង ដោយវិស័យមួយនេះ គឺមានប្រភពចេញពីប្រទេសកូរ៉េ ដែលនរណាៗក៏ប៉ងប្រាថ្នាចង់ចូលទៅក្នុងវិស័យមួយនេះផងដែរ។ សម្រាប់រូបនាងជាកូនខ្មែរកាត់កូរ៉េ ពិតជាមានមោទនភាពខ្លាំង និងសប្បាយរីករាយ ប្រសិនបើបំណងប្រាថ្នារបស់នាងទទួលបានជោគជ័យ ព្រោះតាមដឹងនាងគឺជាកូនខ្មែរទី១ហើយ ដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈដ៏ពេញនិយមរបស់ប្រទេសកូរ៉េ ។ គួររំលឹកផងដែរថា បើសិនជានាងមានឱកាសក្នុងការប្រឡូកក្នុងវិស័យ K-POP នោះ គឺ EE គឺជាកូនខ្មែរដំបូង ដែលប្រឡូកក្នុងវិស័យ ដ៏ពេញនិយមនៅលើពិភពលោក១នេះ ។