ថមមី និង វីហ្សា បន្ទចុះជួយដល់អ្នកខ្វះខាតពិតប្រាកដ ក្រោយជោគជ័យលើមុខជំនួញជាច្រើនមុខ

លោកអ្នកបានជ្រាបហើយថា គូរស្នេហ៍ដ៏ល្បី ដែលជោគជ័យទាំងរឿងគ្រួសារ និងមុខជំនួញ លោកថមមី និងអ្នកនាង សួស វីហ្សា តែងតែចុះជួយ និចែកអំណោយដល់ជនក្រីក្រខ្វះខាត និងចាស់ជរាមិនសូវដាច់នោះទេ ជាពិសេស លោកតាលោកយាយ កុមារកំព្រា និងអ្នកដែលខ្វះខាត នៅខេត្តស្វាយរៀង ដែលជាខេត្តកំណើតរបស់ ឳពុកម្ដាយអ្នកនាង សួស វីហ្សា ដោយផ្ទាល់តែម្ដង ។ កន្លងមក ក្រៅពីចែកអំណោយហើយ នៅមានសាងសង់ផ្ទះ ដល់ជាស់ជរាគ្មានទីពឹងថែមទៀតផង ។

ហើយក្នុងពេលនេះ ក៏មិនខុសពីសព្វ១ដងនោះទេ គូរស្វាមីភរិយា ១គូរនេះ ក្រោយពីជោគជ័យខ្លាំង និងបានសហកាជាមួយ អ្នកជំនួញ Online ដ៏ល្បី១រូបហើយនោះ អ្នកទាំង២ ក៏បានដកឃ្លា ពីការងារមុខជំនួញក្នុងថ្ងៃសម្រាក ទៅបន្តជាមួយការសាងបុណ្យសន្សំកុសល ដោយការចែកទានបន្តទៀត នៅលើទឹកដីខេត្តស្វាយរៀង ។

ដោយនៅរសៀលថ្ងៃទី 21 ខែមករា​ឆ្នាំ 2022 នេះ អ្នកនាង សួសវីហ្សា បានបង្ហោះរូបភាព១ចំនួន ដែលជា សកម្មភាពក្នុងការចែកអំណោយទាំងនោះ និងអមដោយសារថា ថ្ងៃនេះនាងខ្ញុំនិងក្រុមគ្រួសារមានសទ្ធាជ្រះថ្លា បានរៀបចំធ្វេីជាអំណោយនិងមានបច្ចយ័បន្តិចបន្តួចសំរាប់ចែកជូនដល់លោកយាយលោកតាបងប្អូនអុំពូមីងដែលរស់នៅក្នុងភូមិស្រុកជាមួយឪពុកម្តាយខ្ញុំ(ភូមិបន្ទាយ ខេត្តស្វាយរៀង)ដែលមានជីវភាពខ្វះខាតនិងចាស់ជរា នាងខ្ញុំនិងស្វាមីព្រមទាំងក្រុមគ្រួសារសូមគោរពជូនបុណ្យដល់លោកតាលោកយាយបងប្អូនអុំពូមីងទាំងអស់គ្នាផងដោយសេចក្តីជ្រះថ្លា

21.01.2022 ខេត្តស្វាយរៀង ។

Please enter a valid URL

Relate Post