កំដៅនៅក្នុងបណ្ដាញសង្គមនៅតែរក្សារបានកំដៅ ដ៏ក្ដៅគគុក ក្រោយមានមតិ១ចំនួន នៅតែគិតថា កញ្ញាជីមមី ឌឺដងអោយអ្នករិះគន់នាង ។ បើគេចាំមិនភ្លេចទេរឿងដែលកញ្ញា ជីមមី រងការរិះគន់ឥតសំចៃមាត់នោះនោះគឺកើតឡើងក្រោយពេលដែលនាង បានចូលរួមធ្វើជាពិធីករក្នុងកម្មវិធីថ្នាក់ជាតិ១ គឺកម្មវិធី «កម្មវិធីទេសចរណ៍អាស៊ាន 2022» ដែលប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ នៅលើទឹកដីខេត្តព្រះសីហនុ ។
ហើយនាងបានថតរូប១ចំនួន នៅមាត់សមុទ្រ ជាមួយឈុតបែបប្រពៃណី ហើយ Post នៅលើបណ្ដាញសង្គម ។ ដែលនេះហើយជាចំណុចរសើបធ្វើអោយមហាជន ដែលមិនបានដឹងពីភារកិច្ចនាងនៅក្រុងព្រះសីហនុ ផងនោះ បានរិះគន់យ៉ាងចាស់ដៃទៅលើរូបរបស់នាង ថានាង ស្លៀកពាក់មិនសមនិងទីកន្លែង ហើយមតិខ្លះទៀត ក៏ពោលថានាងជាតារាដែលមិនស្គាល់អ្វីទៅហៅថាភាពសមរម្យសមល្មម ហើយក៏មានអ្នកនិយាយថា ទង្វើរបស់កញ្ញាជីមី ក្នុងពេលនេះ គឺឌឺដងអោយមនុស្សមួយចំនួន ដែលរិះគន់ទៅលើតារា ដែលស្លៀកឈុតហែលទឹក បែបសុិចសុី ថតរូបនៅមាត់សមុទ្រ ។
ក្រោយពីឃើញការ Comment តបតគ្នាឥតឈប់ឈរបែបនេះ កញ្ញា ដួង ម៉ានិច ដែលគេដឹងថា ជា មិត្តជិតស្និតនិងនាងផងនោះ បានចេញប្រតិកម្ម និងដាក់ចំៗ ទៅជនអគតិ១ចំនួន ដែលរិះគន់ក្នុងន័យជាន់ពន្លិច ។ ដោយនាងបានពោលថា កុំគិតច្រើនពេកអីណា កូន Jimmy Meng
ម៉ាក់និច នៅជាមួយកូនណា ព្រោះតែស្រលាញ់ ទេីបយេីងស្លៀកពាក់ មិនថាកន្លែងការងាររឺ ទីណាក៏ដេាយ អ្នកឯងកុំពូកែទើសគេពេក ឈប់បានឈប់ទៅ មុននឹងនិយាយអេាយគេ ធ្វើខ្លួនឯងអេាយល្អសិនទៅ ។
ហើយនៅក្រោមការបង្ហោះសារនោះ ក៏មាន Comment គាំទ្ររ ព្រមទាំង Comment ឌឺដងអោយអ្នកដែលរិះគន់កញ្ញា ជីមមី ថែមទៀតផង ។