លី អ៊ីវ៉ាធីណា ធ្វើការពញាក់អារម្មណ៍អ្នកគាំទ្ររ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

តារាចំរៀងដែលនិយមច្រៀងចំរៀងភាសាចិន កញ្ញា លី អ៊ីវ៉ាធីណា ដែលមានឈ្មោះជាភាសាចិនថា លីធីង កំពុងតែធ្វើអោយអ្នកគាំទ្ររ ភ្ញាក់ផ្អើលមិនស្ទើ ជាមួយរូបភាព១ ចំនួន និងវីឌីអូខ្លី ដែលមិនទាន់បានបង្ហាញពីអត្ថន័យ តែបង្ហាញពីសម្រស់ របស់តារាស្រីរូបនេះ ថាពិតជាស្រស់ស្អាតមិនធម្មតា ជាមួយឈុតសម្លៀកបំពាក់ បែបនារី ចិនបូរាណ និងសម័យ ពណ៍ក្រហម ទឹកក្រូច និងពណ៍លឿង យ៉ាងស្រស់ឆើតឆាយ ។

គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំឱ្យតែឱកាសបុណ្យចូលឆ្នាំចិនមកដល់ គេតែងសង្កេតឃើញតារាស្រី កូនកាត់ចិន ប្រចាំផលិតកម្មថោនរូបនេះ បង្ហាញវត្តមាននូវការស្លៀកឈុតសម្លៀកបំពាក់ចិនយ៉ាងទាក់ទាញ និង មានបទចម្រៀងជាភាសាចិន ដើម្បីអបអរឱកាសឆ្នាំថ្មីផងដែរ។

 

ជាក់ស្តែងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ខាងមុខ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនក៏បានមកដល់ កញ្ញា លី អ៊ីវ៉ាធីណា ក៏បានត្រៀមខ្លួនជាស្រេចក្នុងការបង្ហាញនូវបទចម្រៀង និង ផ្ទាំងទស្សនីយភាពក្នុង MV របស់កញ្ញា ដោយច្រៀងជាភាសាចិន និង ខ្មែរ។

Please enter a valid URL

Relate Post