ញាក់សាច់..! គឹម លីហ្សា រងការបំពាន ដោយផ្លូវងងឹត លើអាជីវកម្មរបស់ខ្លួន

បើយោងតាមការបង្ហោះសាររបស់តារាសំដែង ដែលកំពុងជោគជ័យខ្លាំងលើមុខជំនួញលក់ម្ជូក្រឡុក អ្នកនាង គឹម លីហ្សា នៅប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា ហាងម្ជូក្រឡុករបស់នាងត្រូវរងការបំពានដោយផ្លូវងងឹត ពីមនុស្សប្រុសស្រី ២នាក់ ដែលយករបស់មិនល្អ ទាក់ទងទៅនិងអំពើអាបធ្មប់ មកដាក់ហាងរបស់ខ្លួន ។

ដោយនាង បានបង្ហោះរូបភាព ស្ដីអំពីរបស់មិនល្អទាំងនោះ និងថែមទាំងបានបង្ហាញ វីឌីអូសកម្មភាពរបស់ជនទាំងនោះក្នុងការយករបស់អាបធ្មប់មកដាក់ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពថែមទៀតផង ។ ហើយនាងនៅបានពោលទាំងខឹងសម្បាថា ថោកទាបម្លេះ ផ្លូវភ្លឺចាញ់គេមែន បានមករកផ្លូវងងឹត មនុស្សខ្លះហេតុអីក៍សាហាវទៅចឹង ហេតុតែចង់បំផ្លាញគេ ប្រេីមនុស្សអោយយករបស់​ អាប​ ធ្មប់​ មកបំផ្លាញ់គេ​ ប្រយត័្ន​ វិនាស​ ខ្លួនឯង ។

មកដល់ពេលនេះគេនៅមិនទាន់ដឹងនៅឡើយទេថា តើជនបង្ក២នាក់នោះជាអ្នកណានោះទេ ។ តែគេគ្រាន់តែដឹងថា អាចជាគូរប្រជែងក្នុងអាជីវកម្ម ដែលលក់ដូរមុខរបរស្រដៀងនិងនាង តែប៉ុណ្ណោះ ។

Please enter a valid URL

Relate Post