ម៉ម ពេជ្ជរិទ្ធ ចេញបទដំបូងក្រោយ ក្រោយ Smallworld Small band ត្រូវបានរំសាយ

រយៈពេល ៩ឆ្នាំ ដែលសមាជិកទាំង៤ របស់ក្រុម Smallworld Small band បានរួមគ្នាកសាងកេរ្ត៍ឈ្មោះ នៅលើវិថីសិល្បៈ តែគ្រប់យ៉ាងត្រូវដើរដល់ទីបញ្ចប់ ។ យ៉ាងណាមិញ នេះមិនមែនជាទីអវសាន្ត នៃតន្ត្រីរបស់សមាជិកនីមួយៗក្នុងក្រុមតូចនោះឡើយ។ ពួកគេនៅតែបន្តដំណើរសិល្បៈបន្តទៀត តែរៀងៗខ្លួន ។

ជាក់ស្ដែងក្នុងពេលនេះ លោក ម៉ម ពេជ្ជរិទ្ធ ដែលជាសមាជិក១រូបរបស់ Smallworld Smallband បានបញ្ចេញចំរៀង១បទ ពិរោះលន្លង់លន្លោច ១បទដែលមានចំណងជើងថា ខូចចិត្តដ្បិតព្រាត់អូន ដែលជាស្នាដៃមរតកសំនៀងដើមរបស់ លោក មាស ម៉េងហ៊ាង មកច្រៀងឡើងវិញ ។

ពាក់ព័ន្ធទៅនិងការដែលលើកយកចំរៀងបែបមរតកសំនៀងដើម មកបកស្រាយ និងការចេញចំរៀងទោលលើកនេះ លោក ម៉ម ពេជ្ជរិទ្ធ បាននិយាយថា ជាលើកដំបូងបំផុតដែលខ្ញុំបាទលើកយកមរតកចម្រៀងសម័យមុនច្រៀងទុកជាបទពិសោធន៍ និង ជូនបងប្អូនស្តាប់កំសាន្ត ។ខ្ញុំបាទជាសិល្ប:ករជំនាន់ក្រោយសូមសំពះគោរពដល់ លោកតា មាស ម៉េងហ៊ាង ដែលត្រូវជា ប្អូនប្រុសបង្កើត នៃ លោកតា មាស ហុកសេង និងជាវីរ:សិល្បករនាសម័យមុនដែលរួមចំណែកក្នុងចម្រៀង ខូចចិត្តដ្បិតព្រាត់អូន នេះ ចៅសូមគោរពអស់ពេញមួយជីវិតនៃចៅដែល លោកតាបានបន្សល់នូវចម្រៀងដ៏សែនមានន័យនិងពិរោះជាខ្លាំងគ្មានថ្ងៃសាបសូន្យពីក្រអៅបេះដូងចៅហើយអាចឲ្យចៅរៀនសូត្រក្បួនក្បាច់នៃការនិពន្ធនិងច្រៀងមិនចេះអស់មិនចេះហើយ ។

ក៏សូមអភ័យទោសនិងសូមអធ្យាស្រ័យដល់ សិល្ប:កររៀមច្បងទាំងអស់បើមានកំហុសខុសឆ្គងត្រង់ណាមិនសមរម្យ ហើយ ខ្ញុំបាទ សូមអរគុណអស់ពីដួងចិត្តដែល សិល្ប:កររៀមច្បងទាំងអស់បានរក្សារនូវចម្រៀងនេះអោយបានបន្សល់មកដល់ជំនាន់ប្អូន សូមទទួលសេចក្តីគោរពពីខ្ញុំបាទ ជាសិល្ប:ករជំនាន់ថ្មី វ័យនៅខ្ចី និងសូម រីករាយស្តាប់កំសាន្ត ។

Please enter a valid URL

Relate Post