ប៉ូគឹមថេង សុធីតា គ្រងតំណែងតួឯកជាថ្មី លើទ្រនំចាស់

គម្រោងភាពយន្តខ្នាតធំ របស់ផលិតកម្មដ៏ល្បី LD Pictures ដែលមានលោក លៀក លីដា  ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្ម LD Pictures ផងនោះ បានត្រឡប់មកវិញ ក្រោយពីខកខានបានផលិតភាពយន្តមកជាយូ ព្រោះតែការរាតត្បាត របស់ មេរោគ COVID-19 

ហើយការត្រឡប់មកវិញលើកនេះ របស់ផលិតកម្ម LD Pictures ក៏ជាឱកាសថ្មី១សម្រាប់កញ្ញា ប៉ូ គឹមថេង សុធីតា បានគ្រងតំណែងតួឯកជាថ្មីផងដែរ ក្រោយពីនាង ធ្លាប់បានទទួលតំណែងជាតួឯកម្ដងហើយ ក្នុងរឿងជញ្ជាំងក្រហម ។ ដែលរឿងនោះនាងត្រូវសម្ដែងជាមួយតារាបង្ហាញម៉ូតដ៏ល្បី មកពីប្រទេស MYANMARS គឺលោក  PAING THAKORN ។

ខ្សែភាពយន្តខ្នាតធំថ្មី ដែលនិងត្រូវផលិតឡើងក្នុពេលដ៏ខ្លីខាងមុខនេះ មានចំណងជើងថា ថ្នាក់ទី១២ ង ។ ហើយហេតុផលដែលកញ្ញា ប៉ូគឹមថេង សុធីតា បានទទួលតំណែងនេះ លោក លៀក លីដាផ្ទាល់ បានប្រាប់អ្នកសារពត៍មានថា ការសម្រេចចិត្តក្នុងការជ្រើសរើស សុធីតា ក្លាយជាតួអង្គក្នុងរឿងនេះ ក៏ព្រោះផ្អែកលើសមត្ថភាព ក្នុងការសម្ដែងរបស់នាងតែម្ដង ។

Please enter a valid URL

Relate Post