ពិតជាអស្ចារ្យ មាន សូនីតា មានរត្តមាន លើឆាកបង្ហាញម៉ូត នៅប៉ារីស

ជាតារាមួយរូបដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួត និងជា Idol របស់ប្អូនៗ យុវវ័យជាច្រើន ព្រោះតែនាងជាតារា ដែលតែងតែបង្ហាញនូវរូបភាពបែប fashion នៅលើបណ្ដាញសង្គមជាញឹកញាប់ ។

ទៅបីជាមេរោគ COVID~19 នៅតែបន្តរាតត្បាតក្ដី តែមិនមែនជាឧបសគ្គសម្រាប់តារាស្រីរូបនេះនោះទេ ។ ដោយថ្មីៗនេះនាងទើបតែបញ្ចប់តួនាទីដ៏សំខាន់១នៅឯទីក្រុងប៉ារីសប្រទេសបារាំង ។

បើយោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គមរបស់នាង មាន សូនីតា ទើបតែបញ្ចប់ការ ដើរបង្ហាញម៉ូត នៅប្រទេសបារាំង និងទទួល បានជោគជ័យយ៉ាងត្រចះត្រចង់ ។ ដោយនាង បានពោលថា ជាកិត្តិយសមួយដែលនាងខ្ញុំត្រូវបានអញ្ជើញ ឲ្យបង្ហាញខ្លួនលេីឆាកអន្តរជាតិ​ ក្នុងកម្មវិធី​របស់​ Maison Cardin Collection 3022 នៅទីក្រុងប៉ារីស​ ប្រទេសបារាំង កាលពីថ្ងៃទី ២៨​ ខែ​ មករា​ នេះ

អរគុណខ្លាំងណាស់សម្រាប់ក្តីស្រលាញ់ និងការគាំទ្រពីអ្នកទាំងអស់គ្នា ។ ហើយនាងនៅបានបង្ហាញវេបសាយទៅកាន់ម៉ូតសម្លៀកបំពាក់ក្នុងកម្មវិធី​ នោះ ដើម្បីអោយអ្នកគាំទ្ររឃើញកាន់តែច្បាស់ ពីជោគជ័យរបស់នាងថែមទៀតផង ។

Please enter a valid URL

Relate Post