យូ ឌីស្កូ រំលឹកដល់គ្រាមួយដែលស្ទើផុតជីវិត បើគ្មានទេវតាពិតជួយទាន់

លោកអ្នកប្រហែលជាជ្រាបច្បាស់ហើយថា តារាចំរៀង តារាសំដែង លោកយូឌីស្កូ ស្ទើតែផុតដង្ហើមលាចាកលោកនេះទៅហើយ ដោយសារតែក្រលៀនមានបញ្ហា ។ តែវាសនាទេវតាប្រទាន អោយលោកបានរស់រានមានជីវិត មកដល់ថ្ងៃនេះបាន ។ ហើយលោកក៏មិនភ្លេចគុណ ដល់ទេវតាពិតដែលប្រោស ជីវិតលោក ផងដែរ ។

ដោយលោកបានបង្ហាញនូវរូបភាព១ចំនួន និងបានពោលថា នេះជារូបពេលឈឺនឹងពេលវះកាត់រួច​ រំលឹកពេលវេលាមួយដែលខ្ញុំស្ទេីរតែមិនបានឃេីញពិភពលោកមួយនេះទៀត​ពេលនោះគឺថាអ្វីៗលែងសំខាន់ទៀតហេីយពេលដែលយេីងនៅលេីគ្រែមួយនោះ​  តែឥឡវ​ខ្ញុំបានវះកាត់រួចជោគជ័យមកដល់ពេលនេះរយះពេលបីឆ្នាំហេីយខ្ញុំ​សូមអរគុណ(សម្តេចពុកសម្តេចម៉ែ)  នឹងពុកម៉ែ​ ពូមីង​ បងប្អូនខ្មែរក្នុងនឹងក្រៅប្រទេសទាំងអស់​ ដែលបានជួយរូបខ្ញុំ ។

ហើយលោកនៅបានបន្តផងដែរថាបេីបងប្អូនមានបញ្ហាជំងឺដូចរូបលោក អាចទាក់ទងសួរមកលោកបានដោយក្តីរីករាយ​ ពីបទពិសោធន៍នែការវះកាត់នឹងទំនួលខុសត្រូវពីអ្នកនាំទៅទូរសព្ទ័ទាក់ទង ជួយស៊ែរផងបងប្អូន​ថាទៅតាមរបៀបណា​ វះកាត់យ៉ាងម៉េចបានជោគជ័យ​ ព្រោះវាជារឿងដែលលោកបានហែលឆ្លងផុតមកហេីយ

Please enter a valid URL

Relate Post