ស៊ុក សុភា ត្រូវគ្នាជាមួយភរិយាវិញហើយ គ្មានឡើយការបែកបាក់គ្រួសារ

បើយោងតាមការបង្ហោះសាររបស់តារាសំដែង លោក ស៊ុក សិភា បានអោយដឹងថា​ក្នុងពេលនេះ លោក និងភរិយារបស់លោក គឺត្រូវគ្នាវិញហើយ មិនមានការបែកបាក់គ្រួសារ កើតឡើង ដូចជាពាក្យ មួយចំនួនដែលគេពោលនោះទេ ។ លោកហាក់ដូចជាមិនសូវសប្បាយចិត្តប៉ុន្មាននោះទេ នៅពេលដែលមានបងប្អូនមួយចំនួន យករឿងគ្រួសាររបស់លោកទៅវិភាគ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ។

ហើយពាក់ព័ន្ធនិងសំនួរសួរថា បើមិនបែកគ្នា ហេតុអ្វី លោកមកស្រុកខ្មែរ មិនយកកូនមកតាមផង ? លោកបានតបថា គឺកូនរបស់លោក ពួកគាត់មិនចង់ដោយខ្លួនឯង មិនមានការបង្ខិតបង្ខំពីភរិយាលោក ឬអ្នកណានោះទេ ។ ហើយម្យ៉ោងទៀត កូនៗរបស់លោក គឺពួកគេ កើតនៅទីនោះ ទើបមិនសូចទម្លាប់ និងការរស់នៅកន្លែងផ្សេង តែពួកគេ ក៏ធ្លាប់មកលេងស្រុកខ្មែរផងដែរ ។

តារាសំដែងដ៏សង្ហា និងជាលោកប៉ាគេផងនោះ បានបញ្ជាក់ថា លោកមកស្រុកកំណើតលើកនេះ មិនមែនគេចពីបញ្ហាអ្វីនោះទេ គឺលោកមកបើកមុខជំនួញផ្ទាល់ខ្លួន នៅស្រុកខ្មែរ ពោលគឺបើកភោជនីយដ្ឋានមួយ ដែលមានឈ្មោះថា ដូង ស៊ុក សុភា ដែលមានទីតាំងនៅ ផ្លូវចំការដូង​  ផ្លូវលេខ217​ ក្រោយធានាគារអេសុីលេដា​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ភ្នំពេញ​ ។ ហើយលោកនិងត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ ក្រោយពេលមេរោគ អូមីក្រុង នៅទីនោះបានស្ងប់ស្ងាត់ 

 

Please enter a valid URL

Relate Post