បែកធ្លាយចំណងស្នេហ៍ក្រៅឆាក រចនា រ៉ាវ៉ាឌី និងព្រីន

Share on facebook
Share on linkedin
Share on telegram

ជារឿយៗគេតែងតែឃើញអ្នកទាំង២ ទទួលបានការងាររួមគ្នា មិនថាតែការងារសម្ដែង ឬការដើរម៉ូតនោះទេ នេះមិនទាន់បូករួមជាមួយ ការបណ្ដើរគ្នាត្រសង ទៅចូលរួមកម្មវិធីផ្សេងៗនោះទេ ដែលហេតុផលទាំងនេះ ធ្វើអោយអ្នកគាំទ្ររអត់គិតមិនបានទេថា រចនា រ៉ាវ៉ាឌី និងព្រីន អាចនិងមានអ្វីពិសេសជាងមិត្តរួមអាជិពក៏ថាបាន ។

តែនៅក្នុងពេលនេះគ្រប់យ៉ាងដែលគ្រប់គ្នាស្មាននោះ ហាក់បីដូចជា អាចនិងក្លាយជាការពិតបណ្ដើរៗហើយ ។ ព្រោះថ្មីៗនេះ មានអ្នកបានឃើញអ្នកទាំង២ បណ្ដើរគ្នាទៅទទួលទានអាហារពេលល្ងាចតែ២នាក់ស្ងាត់ៗ ហើយគេនៅបានបញ្ជាក់ថានោះមិនមែនជាការថតអ្វីនោះទេ ព្រោះមិនមានកាមេរ៉ា ឬក្រុមការងារនៅក្បែរនោះទេ ។

  

ដោយគេបានបង្ហោះរូបភាពដែលអ្នកទាំង២ ផ្អែមល្ហែមជាមួយគ្នា និងបានសសេរ Caption បន្ថែមថា រូបមិនច្បាស់ តែក៏ច្បាស់ថាមិនមែនថតកុនទេ ព្រោះអត់ឃេីញ Camera គឺ Date ពិតៗហ្មង…..Finally អាហ៊ា បេីក Relationship ជាផ្លូវការហេីយមែន all love?????

Please enter a valid URL

Relate Post