រចនា រ៉ាវ៉ាឌី បកស្រាយរឿងស្នេហាក្រៅឆាកជាមួយ ព្រីន

មានការ ​share តៗគ្នាជាច្រើននៅក្នុងបណ្ដាញសង្គម កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ពាក់ព័ន្ធទៅនិងការបែកធ្លាយរូបភាព របស់លោក ព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី ដែលកំពុងសាសងគ្នាយ៉ាងផ្អែមល្ហែម ក្នុងវេលាអាហារពេលល្ងាច ។ ហើយអ្នកគាំទ្ររទាំងនោះនៅបានដាក់ការសង្ស័យថា អ្នកទាំង២ ច្បាស់ជាមានស្នេហាក្រៅឆាកពិតប្រាកដណាស់ ។

អ្វីដែលធ្វើអោយពត៍មាននេះ កាន់តែក្ដៅថែមទៀតនោះ គឺ នៅថ្ងៃទី5 ខែកុម្ភៈ ម្សិលមិញនេះ លោកព្រីន បានជូនបាច់ផ្កា ទៅកញ្ញា រចនា ដែលមើលទៅហាក់ដូចជាគូស្នេហា ដែលកំពុងតែល្អូកល្អឺននិងគ្នា ដូច្នេះដែរ ។ ហើយអ្វីដែលសំខាន់គឺបាច់ផ្កាគឺលោកព្រីន រៀបចំដោយខ្លួនឯងថែមទៀតផង ដែលនេះកាន់តែបញ្ជាក់អោយឃើញពីទឹកចិត្តរបស់លោក ដែលមានទៅលើ កញ្ញា រចនា ផងដែរ ។

ទាក់ទងទៅនិងពត៍មាននេះ កញ្ញា រចនា​រ៉ាវ៉ាឌី បានប្រាប់មកកម្មវិធី Gossip តារា ច្បាស់ៗថា នាងគឺនៅតែប្រកាន់ជំហរដដែល រវាងនាង និងលោក ព្រីន គឺមិនមានអ្វីលើសពីមិត្តរួមអាជិពនោះទេ  គឺមិត្តរួមការងារធម្មតា រឿងស្នេហា មិនមានរួមបញ្ចូលនោះទេ ហើយក្នុងចិត្តរបស់ពួកគេ គ្រាន់តែជាពួកម៉ាកធម្មតាៗតែប៉ុណ្ណោះ ។

ហើយបើយើងក្រឡេកទៅមើលការផុសរបស់លោកព្រីន ក៏ហាក់ដូចជាបានបង្ហាញច្បាស់ៗផងដែរថា ពួកគេមិនមាន សម្ព័នភាពស្នេហាអ្វីនោះទេ រូបភាពដែលបែកធ្លាយនោះគឺគ្រាន់តែជាការញាំអីធម្មតាមុនថ្ងៃ ១៤កុម្ភៈ តែប៉ុណ្ណោះ ព្រោះនៅថ្ងៃនោះ ពួកគេសុទ្ធតែមានការរវល់រៀងៗខ្លួន ។

Please enter a valid URL

Relate Post