បាត់មុខពីបណ្ដាញសង្គមមួយរយៈធំមកហើយ សម្រាប់ Super Star លំដាប់ Gold ដូចជាលោក Jackie Chan ឬ ឈិនឡុង ។ ស្រាប់តែថ្មីៗនេះ លោកបានបង្ហាញខ្លួននៅចំពោះមុខអ្នកសារព័ត៌មានម្តងទៀតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ 2022 ។
ដោយក្នុងកម្មវិធីនេះ លោកបានចូលរួមក្នុងនាមជាអ្នករត់ និងកាន់គុបភ្លើង អូឡាំពិករដូវរងាឆ្នាំ 2022 ឆ្លងកាន់មហាកំផែងប្រទេសចិន ក្រោមសីតុណ្ហភាព -11 អង្សារសេ ។ ដោយលោកបានប្រាប់ថា លោកត្រូវក្រោកតាំងពីម៉ោង 4ភ្លឺ លោកពិតជារំភើប និងសប្បាយចិត្តខ្លាំងណាស់ ។ ហើយក៏រងាខ្លាំងផងដែរ ។
ហើយលោកនៅបានបញ្ជាក់ផងដែរថា នេះ ជាលើកទី៤ហើយ សម្រាប់ការរត់គប់ភ្លើង អូឡាំពិក ក្នុងជីវិតរបស់លោក ។ “ការត់គប់ភ្លើងគឺដូចជាការបញ្ជូនសេចក្តីស្រឡាញ់ ធ្វើឱ្យពិភពលោកមានសន្តិភាព លោកចង់អោយមនុស្សនៅលើសកលលោកស្គាល់ប្រទេសចិនកាន់តែច្បាស់»។
ចង់ប្រាប់ថា Chen Long អាយុ 67ឆ្នាំ ហើយតែនៅតែសង្ហា ហើយពិតជាមានសុខភាពល្អ ។