ពេញ១រាត្រីនៃថ្ងៃទី 6 ខែកុម្ភៈ យប់មិញនេះ នៅក្នុងបណ្ដាញសង្គមដូចជា Tik Tok មានការ Share និង Coppy Link តៗគ្នាជាច្រើន ពាក់ព័ន្ទទៅនិងរូកភាព១សន្លឹករបស់ អតីតអណ្ទិត កក្កដា សុភ័ណ្ឌ ដែលក្នុងពេលនេះ បានប្រកាសថាខ្លួនជាភេទទី៣ហើយនោះ បានស្លៀកខ្លី ខើចលើខើចក្រោម ហើយឈរថតរូប នៅពីមុខរូបសំណាក លោកតាដំបងក្រញូង ក្នុងខេត្តបាត់ដំបង ។
ដែលកាយវិការនេះ ត្រូវបានមហាជនមួយចំនួនយល់ថា មិនមែនជាកាយវិការដ៏សមគួរនៅទីដែលអ្នកផងគ្រប់គ្នា តែងតែលើកដៃសំពះគ្រប់ពេលដែលបានឆ្លងកាត់ និងចូលទៅអុជធូបសំពះបែបន់ផ្សេងៗ ដោយក្ដីគោរពជ្រះថ្លា នោះទេ ។ ហើយក្នុងនោះគេក៏បានឃើញ បុរសជាជនជាតិបារាំង១រូប ចេះនិយាយភាសាខ្មែរយ៉ាងច្បាស់ ដែលប្រើ Account Tik Tok ឈ្មោះ Jeremie kc 777 បានចេញមកសំដែងនូវការមិនពេញយ៉ាងខ្លាំង ទាក់ទង ទៅនិងទង្វើទាំងនេះ ។ ដោយលោកបានពោលថា
រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថា តើនាង សក្កដា សោភ័ណ បានដឹងអំពីរឿងនេះនៅឡើយទេ ឬក៏យ៉ាងណា ទើបគេមិនបានឃើញថានាងចេញបកស្រាយ ឬ សុំទោស