កញ្ញា អុីអុី ដែលគេស្គាល់យ៉ាងច្បាស់ថា ជាកូនកាត់ខ្មែរ កូរ៉េ ១រូប ដែលមានអ្នកគាំទ្ររយ៉ាងច្រើននៅលើបណ្ដាញសង្គមដូចជា Tik Tok ។ ហើយនាងមកដល់ប្រទេសកម្ពុជា១រយៈមកហើយ ក្រោមការស្វាគមន៍យ៉ាងកក់ក្ដៅ ពីបងប្អូនខ្មែរយើង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
នាងធ្លាប់បានប្រាប់អ្នកសារពត៍មាន នូវបំណងប្រាថ្នាជាច្រើន ដែលនាងចង់ធ្វើនៅប្រទេសកម្ពុជា ដែលជា ប្រទេសកំណើតរបស់ម្ដាយនាង ។ ក្នុងចំណោម បំណងប្រាថ្នាទាំងនោះ មាន១នោះគឺនាងចង់ស្លៀកសម្លៀកបំពាក់របាំបូរាណខ្មែរ គឺរបាំអប្សារា ។
ហើយក្នុងពេលនេះនាង បានសម្រេចបំណងប្រាថ្នានោះរួចហើយ ជាមួយការស្លៀកឈុតអប្សារា ថតរូបយ៉ាងស្រស់ស្អាត ក្រោមសម្លេងសសើរយ៉ាងច្រើនលើសលប់ពីអ្នកគាំទ្ររ និងមហាជនទូទៅ ។