មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានតារាជាច្រើន បានជាប់ផុងជាមួយរឿងលុយកាក់ អ្នកខ្លះ រាប់មុឺន អ្នកខ្លះរាប់សែនក៏មាន ។ ហើយនៅក្នុងពេលនេះ លោក ម៉ារ៉ា ប៊ុណ្ណា តារាចំរៀងរាងសង្ហា និងសាច់ដុំធំៗផងនោះ ក៏បានផុងខ្លួន ត្រូវធ្លាក់ខ្លួនក្នុងរឿងនេះដែរ ។
បើយោងតាមការបង្ហោះសារ នៅលើបណ្ដាញសង្គមរបស់លោក បានអោយដឹងថា ក្នុងពេលនេះ លោកកំពុងត្រូវបានគេបោកលុយដោយខ្ចីមិនសង ក្នុងចំនួន ខ្ទង់មុឺនដុល្លារ ឯណោះ ។
ដោយលោកបានរ៉ាយរ៉ាប់ប្រាប់ថា ជនឆបោកឈ្មោះ តារា ចេនវរ័ ហៅ យ៉េ ( Dara janvier )ឈ្មោះ FB Janvier Ye ( ផ្ទះនៅផ្សាអូឡាំពិក )បានជំពាក់លុយលោក 59000000 ( ហាសិបប្រាំបួនលានរៀល ) = 14750$ដោយសន្យាថានិងសង តែបាត់ឈឹង FB ក៏ blockPhone ក៏តេមិនចូល * សូមចូលខ្លួនដោះស្រាយជាបន្ទាប់ បើមិនដោះស្រាយ លោកនឹងដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ ( ពីបទឆបោក ) ។
រហូតមកទល់ពេលនេះ យើងមិនទាន់ដឹងទេថា តើរឿងរ៉ាវនៃការ ខ្ចីលុយមិនសងនោះ និងទៅជាយ៉ាងណានោះទេ ព្រោះ លោក ម៉ារ៉ា ប៊ុណ្ណា ទើបតែបង្ហោះសារដ៏កម្ររនោះ មុននេះ ប្រហែល ២ម៉ោងតែប៉ុណ្ណោះ ។