ជាការពិត ថ្ងៃខួបកំណើតរបស់តារាចំរៀង ចិត្ត កញ្ចនា គឺថ្ងៃទី 18 ខែកុម្ភៈ ឯណោះទេ តែនាងរៀបចំនិងធ្វើរឿងមួយនេះជាមុន ព្រោះដល់ថ្ងៃនោះ នាងអាចនិងមានការរវល់ ។ យោងតាមការបង្ហោះវីឌីអូខ្លី រយៈពេល 8នាទី និង16វិនាទី និង Caption នៅលើសារនោះបានអោយដឹងថានាង បានរៀបចំនូវអំណោយ ដែលមានដូចជា អង្ករ ម៉ាស និងទឹកប្រាក់មួយចំនួន ជូនចាស់ជរា នៅតាមផ្លូវ ។
ហើយក្រៅពីនោះ នាងនិងបង្កើតយុទ្ធនាការ ប្រមូលថវិកា ដើម្បីជូនទៅមន្ទីពេទ្យ គន្ធបុប្ផា ថែមទៀតផង ។
ក្នុងសារនោះ នាងបាននិយាយថា ថ្ងៃ ១៨ ខាងមុខនេះ ចាស់មួយឆ្នាំទៀតហើយ កាដូដំបូងនេះខ្ញុំបានរៀបចំជាអង្ករ ម៉ាស់ និងទឹកប្រាក់មួយចំនួន ជូនចាស់ៗតាមផ្លូវ។ កាដូបន្ទាប់ ខ្ញុំនឹងបង្កើតជាយុទ្ធនាការ រ៉ៃអង្គាសទឹកប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលពុកម៉ែបងប្អូនក៏អាចចូលរួមតាមសន្ធា តាមរយះ ABA : 003635534 Acc Name : Chet Kanhchna និងកុំភ្លេចដាក់Remark #ខួបកំណើតកញ្ចនា ព្រោះខ្ញុំនឹងបង្ហាញចំនួនទឹកទទួលសរុប នៅចប់ការរៃអង្គាសនេះនៅថ្ងៃទី 17 ខែកុម្ភៈនេះ ហើយទឹកប្រាក់សរុបនឹងប្រគល់ជូនដោយផ្ទាល់ដៃជូនមន្ទីពេទ្យ ហើយកុង ABA នេះនឹងបិទដោយស្វ័យប្រវត្តិនៅថ្ងៃទី 18 កុម្ភៈនេះដូចគ្នា កាដូកញ្ចនា ជាក្តីស្រលាញ់របស់ពុកម៉ែបងប្អូន ជូនកុមារកម្ពុជា ។
សូមទស្សនាវីដេអូខាងក្រោមនេះ