យាយអឿន សោកស្ដាយគ្មានអ្នកស្នង ស្របពេលមានជំងឺនេះក្នុងខ្លួន

វាគឺជារឿងមួយដ៏ភ្ញាក់ផ្អើល ដែលយាយអឿន ដែលជាតារាកំប្លែង និងជាអ្នកចម្រៀងអាយ៉ៃដ៏មានឈ្មោះបោះសម្លេងមួយរូប ដែលទទួលបានភាពល្បីល្បាញផងនោះ បាននិយាយទាំងអារម្មណ៍សោកសៅ ពាក់ព័ន្ធទៅនិង សុខភាព និងអាជិពរបស់ខ្លួន ។ ថ្មីៗនេះ យាយអឿន បានផ្ដល់កិច្ចសម្ភាន៍ ដល់សារពត៍មានក្នុងស្រុក១ ដោយយាយអឿន បានប្រាប់ថា ឥឡូវនេះ គឺគ្មានទេអ្នកស្នង ពួកគេដូចជាគ្មានទេរឿងត្រូវការខាងផ្នែកអាយ៉ៃនោះ  យាយអឿនស្ដាយចំណេះចេះដឹង របស់គាត់ណាស់ ព្រោះអស់ពីគាត់ទៅ អត់មានអ្នកស្នងទេ អត់មានក្មេងណា ដែលមានចំណង់ចំណូលចិត្ត ផ្នែកខាងហ្នឹងទេ គាត់សែនសោកស្ដាយ ប៉ុន្តែមិនដឹងធ្វើយ៉ាងណា ។

យាយអឿននៅបានបន្តទៀតថា ការសំដែងរបស់គាត់ គឺនៅតែមានជារឿយៗ ហើយគាត់ក៏មានការសំដែងជាមួយក្រុមនាយក្រឹម ក្នុងកម្មវិធី សំណើចចុងសប្ដាហ៍ និងកម្មវិធីអប់រំផ្សេងៗផងដែរ តែភាគច្រើន គេអោយគាត់សម្ដែងជាតួអង្គ បែបកំសត់វេទនា ដូចនេះមិនសូវជាមានការហត់នឿយប៉ុន្មាននោះទេ ផ្ទុយពីពេលមុន ថតតាម ចំការ និងវាលស្រែ ជាដើម ដែលប្រឈមមុខនិង អាកាសធាតុក្ដៅ និងហត់នឿយខ្លាំង ។

ពាក់ព័ន្ធទៅនិងសុខភាពវិញ យាយអឿនបានប្រាប់អ្នកសារពត៍មានថា ឥឡូវនេះ សុខភាពរបស់គាត់ មិនសូវជាល្អប្រសើរប៉ុន្មាននោះទេ គឺជាតិស្ករកើនឡើងក្នុងកម្រឹតខ្ពស់ ចូលដល់ជាជម្ងឺទឹកនោមផ្អែមហើយ ។ ហើយសព្វថ្ងៃនេះ គាត់ព្យាយាមថែរក្សាសុខភាពតាមរយៈការហាត់ប្រាណ និងទទួលទានបន្លែពណ៍បៃតងអោយបានច្រើន និងលេបថ្នាំតាមវេជ្ជបញ្ជារបស់ពេទ្យ ។

Please enter a valid URL

Relate Post