បែកធ្លាយតម្រុយបែកបាក់ នាយចឺម និងសង្សារទី៤

តារាចំរៀងសំបូរស្នេហ៍ ដូរសង្សារពី១ទៅ១ឥតល្ហែ នាយចឺម កំពុងតែត្រូវបានអ្នកគាំទ្ររ និងមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំងអំពីជីវិតក្រៅឆាករបស់លោក ។ ដោយសាតែក្នុងពេលនេះ លោកនិងគូស្នេហ៍ថ្មី អ្នកមេម៉ាយសាច់សខ្ចី  សេង សុឃីម តែងតែបង្ហាញនៅភាពផ្អែមល្ហែម ជាញឹកញាប់នៅលើបណ្ដាញសង្គម ។ ដោយអ្នកគាំទ្ររគេសង្ឃឹមថា ស្នេហា១នេះ គឺជាស្នេហាចុងក្រោយរបស់ Idol របស់គេផងទៅចុះ ។

តែអ្វីៗ អាចនិងមិនដូចការគិតក៏ថាបាន ព្រោះ តារាចំរៀងសំបូរស្នេហ៍របស់យើង នៅក្មេង នៅចង់ស្កាល់នូវអ្វីដែលថ្មីៗនៃរស់ជាតិជីវិត ។ ហើយពិតណាស់នៅក្នុងពេលនេះ បណ្ដាញសង្គមដូចជា Facebook ត្រូវបានញ័ររំជួយ ព្រោះតែនៅសុខៗ អ្នកនាង សេង សុឃីម បានបង្ហោះសារយ៉ាងចម្លែក ហាក់ដូចជា នាងត្រូវបែកពីនាយចឺមហើយអញ្ចឹង ។ ហើយអត្ថន័យនៃសារវិញ អ្នកដែលបានអាន ប្រាកដជាគិតថាអ្នកទាំង២ បានបែកបាក់គ្នា ជាក់ជាមិនខាន ។

ដោយអ្នកនាង សេង សុឃីម បានសសេរថា ការដែលខ្ញុំ ដកអ្នកណាចេញពីចិត្ត មកពីខ្ញុំព្យាយាមអស់លទ្ធភាពហើយ ខ្ញុំមិនដែលសោកស្ដាយនូវការសំរេចចិត្តរបស់ខ្លួនឯងទេ មិនមែនខ្ញុំមិនចេះឈឺចាប់ តែខ្ញុំជ្រើសរើស មិនអោយពិបាកចិត្តរាំរៃរាល់ថ្ងៃ ចំពោះអ្វីដែលមិនសមបំណងខ្ញុំ លើលោកនេះគ្មានអ្វីសមតាមបំណងទាំងអស់ទេ ។

ប៉ុណ្ណឹងនៅមិនទាន់អស់ទេ ព្រោះថា ប្រហែលជា ១ម៉ោងក្រោយមក នាងបានបង្ហោះសារ១ទៀត ព្រមជាមួយ Caption ហាក់ដូចជាចង់បញ្ជាក់អំពីការបែកបាក់នេះ ហើយបន្សល់ត្រឹម តួនាទីជាមិត្តល្អនិងគ្នាតែប៉ុណ្ណោះ ។ ដោយនាងបានសសេរថា ពួកយើងធ្វើជាមិត្តនិងគ្នាល្អស្រាប់ហើយហ្ន៎…មិនចាំបាច់បែកគ្នានាំឲ្យមានភាពឈឺចាប់នោះទេ ។

រហូតមកទល់ពេលនេះ មិនទាន់មានប្រភពណា១ អះអាងអោយច្បាស់ថា សារទាំងនេះ បង្ហាញពីការបែកបាក់រវាង នាយចឺម និងអ្នកនាង សេង សុឃីម នោះទេ ។

Please enter a valid URL

Relate Post