វណ្ណដា កំពុងបៀមទុក្ខ មិនហ៊ានបិយាយប្រាប់អ្នកដ៏ទៃ សូម្បីនារីម្នាក់នេះក៏ដោយ

កំពុងតែជោគជ័យខ្លាំងក្នុងអាជិពេបស់ខ្លួន លោក វណ្ណដា ដែលក្នុងពេលនេះ​ ការងាររុំព័ទ្ធជុំជិត ស្ទើដកខ្លួនមិនរួច ។ បើនិយាយណីចំណូលវិញ គឺមិនបាច់និយាយទេ គ្រាន់តែលោកទទួលធ្វើជា Brand Ambassador អោយក្រុមហ៊ុនមួយនៅពេលថ្មីៗនេះ គឺលោកទទួលបានចំណូលរាប់សិបមុឺនដុល្លារឯណោះ ។ ជាបុរសសង្ហា ក្នុងដួងចិត្តអ្នកគាំទ្ររនារីជាច្រើន ជាបុរសដ៏រឹងមាំ ក្នុងក្រសែភ្នែកអ្នកដ៏ទៃគ្រប់គ្នា ជាតារាចំរៀងដែលមានតែស្នាមញញឹម និងកាយវិការយ៉ាងរស់រវើកនៅលើវេទិការ មិនថាធំឬតូច ។

តែគេមិនបានដឹងថា តើនៅក្នុងជីវិតពិត របស់តារាចំរៀងវ័យក្មេងរូបនេះ​មានរឿងអ្វីកើតឡើងខ្លះនោះទេ ។ បើយោងទៅតាម កាបង្ហោះសារ នៅលើ Story របស់លោកបានអោយដឹងថា ក្នុងពេលនេះ លោកកពុងតែមានរឿងមិនសប្បាយចិត្តជាច្រើន ដែលមិនអាចនិយាយចេញមកប្រាប់នណាម្នាក់ សូម្បីតែអ្នកម្ដាយតបស់លោក ដោយលោកបាន បង្ហោះរូបលោកដែលថតជាមួយម្ដាយ ហើយពោលថា មនុស្សស្រីម្នាក់ដែលខ្ញុំមិនហ៊ាន Call ប្រាប់រឿងក្នុងចិត្ត ខ្លាចគាត់ពិបាកចិត្ត គេងអត់លក់ Man I really miss my mom  .

ហើយក៏មាន Caption មួយទៀតដែលលោកបានសសេរថា Shit man i can’t rest Feel like i run out of space .

ហើយបើនិយាយពីរឿងការងារវិញ លោកក៏បាន បញ្ជាក់តាមរយៈ Caption មួយផ្សេងទៀតថា ចង់ Update ទាំងអស់គ្នាតិច ឆ្នាំនេះមានការងារច្រើនជាងឆ្នាំមុន ៣ដង ហើយ Project ធំៗ ច្រើនទៀត ត្រូវធ្វើ ដើម្បីទាំងអស់គ្នា តែអ្វីដែលសំខាន់គឺ សុខភាពផ្លូវចិត្ត Sometime i just wanna straight to ការងារ​​ Some time need a rest Sometime i need this n that . Anyway wish i can do it and delivery y’all the best music only .

Please enter a valid URL

Relate Post