សង្សារទី៤ នាយចឺម បកស្រាយរឿង តម្រុយស្នេហាបែកបាក់

ប៉ុន្មានថ្ងៃមកនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើបណ្ដាញសង្គមដូចជា Facebook ទាក់ទងទៅនិងរឿងរ៉ាវស្នេហាក្រៅឆាក រវាងតារាចំរៀង នាយចឺម និងសង្សារទី៤ របស់លោក ។ ដោយសារតែអ្នកមេម៉ាយសាច់សខ្ចី សេង សុឃីម បានបង្ហោះសារប្លែកៗ ជាបន្តបន្ទាប់នៅលើ Facebook ។

ហើយសារដែលកាន់តែរសើប ជាងគេនោះគឺនាង បានបង្ហោះសារថា ខ្ញុំដឹងត្រឹមថាបើនរណាស្រលាញ់ខ្ញុំពិត ខ្ញុំក៏ស្រលាញ់វិញដូចគ្នា មិនថា ស្នេហា មិត្តភាព រឺអ្វីក៏ដោយ នៅពេលដែលខ្ញុំដឹងថាគេកាត់បន្ថយការស្រលាញ់ពីខ្ញុំ អ្វីដែលខ្ញុំត្រូវធ្វើ គឺដូចគ្នានឹងអ្វីដែលគេធ្វើដាក់ខ្ញុំ ខ្ញុំមិនចេះធ្វើអ្វីតែម្ខាងអោយខ្លួនឯងកាត់តែពិបាកនោះទេ ព្រោះចិត្តនឹងបេះដូងរបស់ខ្ញុំគឺត្រូវអោយអ្នក ដែលដូចគ្នានឹងខ្ញុំ នរណាផ្លាស់ប្ដូរ ខ្ញុំក៏ផ្លាស់ប្ដូរ នរណាស្មោះត្រង់ខ្ញុំក៏ស្មោះត្រង់ នរណាកាត់បន្ថយភាពល្អៗ ខ្ញុំកាត់បន្ថយដូចគ្នា តែបើអ្នកកាន់តែស្រលាញ់ខ្ញុំ កាន់តែស្មោះត្រង់នឹងខ្ញុំមិនថានៅមុខ រឺក្រោយខ្នង ខ្ញុំក៏តបស្នងនូវអ្វីគ្រប់បែបយ៉ាងអោយអស់ពីបេះដូង ហើយបរិសុទ្ធបំផុតចំពោះទំនាក់ទំនងមួយនោះ ។

តែគ្រប់យ៉ាង ត្រូវបានប្រែប្រួលពីបាតដៃទៅខ្នងដៃ ភ្លាមៗ ក្រោយពីអ្នកមេម៉ាយចាយរាង សេង សុឃីម បានចេញមកបកស្រាយតាមរយៈការបង្ហោះសារ នៅលើ Page ផ្ទាល់ខ្លួនថា បងៗអើយ ប្អូនpostខេបសិនទាក់ទងអារម្មណ៍ពុកម៉ែបងប្អូនក៏មិនបាន បងៗមិនបាច់ហត់សង្ស័យទេ បើមានថ្ងៃនោះមែនចាំប្អូនliveប្រាប់ណា កុំបារម្ភអីណា មួយរយៈរវល់ការងារខ្លាំងពេកអត់សូវបានមើលfb ទើបឃើញព័ត៌មានមិញៗនិង អរគុណណាស់ដែលបានបារម្ភប្អូនៗ បងជាសង្សារល្អណាស់ គាត់មិនដែលធ្វើឲ្យខ្ញុំយំរឿងស្រីម្តងណាទេ ខ្ញុំស្បត់ជូន គាត់ឲ្យសិទ្ធខ្ញុំគ្រប់យ៉ាង លើកលែងតែម្យ៉ាង ល្មមហើយ   អត់ប្រាប់អ្នកទាំអស់គ្នាទុកឲ្យឆ្ងល់…ចង់ដឹងសួរគាត់ ។

នៅក្នុងពេលនេះ អ្នកគាំទ្ររ តារាចំរៀងនាយចឺម ប្រហែលជាស្ងប់ចិត្ត និងស្ងប់អារម្មណ៍ហើយ ពាក់ព័ន្ធនិងជីវិតស្នេហាក្រៅឆាក របស់លោក​ ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី7 ខែកុម្ភៈ កន្លងទៅនេះ តារាចំរៀងវ័យក្មេងសម្លេងខ្ពស់ នាយចឺម បានធ្វើអោយអ្នកគាំទ្រររបស់ខ្លួនពេញចិត្តបិតមាត់មិនជិត ក្រោយពេលដែលលោកបានបង្ហាញនូវរូបថត ២សន្លឹក ដែលលោកសុខចិត្តផ្ដេកខ្លួននៅលើឆាកចំរៀងដើម្បីថតរូបជាមួយអ្នកគាំទ្ររ ដែលទង្វើបែបនេះ យើងកម្ររនិងឃើញតារារូបណាធ្វើបែបនេះខ្លាំងណាស់ ។ យើងសង្ឃឹមថាទង្វើល្អៗបែបនេះ តារាចំរៀងយើងនិងរក្សាអោយបានល្អ ដើម្បីអោយអ្នកគាំទ្ររ មានអារម្មណ៍កក់ក្ដៅ និងមិនអស់សង្ឃឹម ដែលគាំទ្ររលោក ។

Please enter a valid URL

Relate Post