អ៉ិន លក្ខិណា ស្ត្រីខ្មែរដំបូង ដែលបំពេញតួនាទីនេះ

ត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតួនាទីដ៏សំខាន់១នេះសម្រាប់ ម្ចាស់ជ័យលាភី Miss Supra national Cambodia ២០២១ កញ្ញា អ៉ិន លក្ខិណា នឹងក្លាយជាស្ត្រីដំបូងគេដែលកំពុងត្រៀមខ្លួន ដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួត Miss Supranational ២០២២ លើ​ឆាក​អន្តរជាតិ​​នៅឯ​ប្រទេស​ Poland​ ។ នេះបើយោងតាមការបង្ហោះសារ នៅលើ Page ផ្លូវការ របស់កម្មវិធីប្រកួត ​Miss Supra national Cambodia កាលពីរាត្រីនៃថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ។

ក្នុងសារនោះមានន័យយ៉ាងដូច្នេះថា កញ្ញា អិន លក្ខិណា ជាស្ត្រីខ្មែរតំណាងប្រទេសកម្ពុជា ជាលើកដំបូងបើកទំព័រប្រវត្តិសាស្ត្រតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធី កញ្ញាឯងលំដាប់ថ្នាក់អន្តរជាតិ Miss Supranational 2022 ជាលើកដំបូងជាកម្មវិធីប្រកួតសម្រស់ដ៏ធំទូទាំងសកលលោក​ ។

 

កញ្ញា អិន លក្ខិណា មិនត្រឹមតែជាកញ្ញាឯក មានទាំងសម្រស់និងភាពវៃឆ្លាតនោះទេ ប៉ុន្តែកញ្ញា អិន លក្ខិណា គឺជាកីឡាការិនីហែលទឹក ថ្នាក់ជាតិមួយរូបផងដែរ កញ្ញាបានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងប្រើបេះដូងនៅក្នុងកីឡាហែលទឹកមួយនេះ ក្នុងនាមជាកីឡាការិនីហែលទឹករបស់ប្រទេស កម្ពុជា ថែមទៀតផង ។

ក្នុងអំឡុងពេលនៃការត្រៀមខ្លួនទៅប្រកួត Miss Supranational 2022 កញ្ញា អិន លក្ខិណា  ក៏បាន ឆ្លៀតពេលក្នុងការធ្វើការងារសង្គមផងដែរ ដូចជានៅថ្ងៃទី១៦ ខែមករា កន្លងទៅនេះ នាងបាននាំយកនូវអាហារ បាយប្រអប់១ចំនួន ទៅចែកជូនដល់លោកតាសុីក្លូជាច្រើនរូប ដែលកំពុងតែមានតម្រូវការនូវអាហារដើម្បីចម្អែតក្រពះ ដោយសារតែជីវភាពមានភាពខ្វះខាត បាត់បង់ចំណូល ព្រោះតែឥឡូវនេះ មនុស្សម្នាគ្រប់គ្នា ងាកទៅជិះម៉ូតូកង់៣ឥណ្ឌាជំនួសវិញ ព្រោះ លឿនជាង និងងាយស្រួលជាង ។

ហើយងាកទៅផ្នែកកីឡា ក៏មិនធម្មតាដែរ ព្រោះនៅថ្ងៃទី 22 ខែមករា កន្លងទៅនេះ នាងបានចូលរួមជាមួយក្រុមការងារ ដើម្បីលើកទឹកចិត្ត ដល់ក្រុមកីឡាករបាល់ទាត់ មហាហង្ស All Star ប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ រហូតដល់ក្រុម១នេះ ទទួលបានជ័យជំនះលើគូរប្រកួតថែមទៀតផង ។

ហើយពាក់ព័ន្ធទៅនិងការចេញទៅប្រកួត តំណាងអោយនារីកម្ពុជាលើកនេះ យើងសង្ឃឹមថា និងទទួលលទ្ធផលតាមការគួរ ព្រោះនេះជាលើកទី១សម្រាប់រូបនាង ក៏ដូចជាលើកទី១សម្រាប់ប្រទេសកម្ពុជាផងដែរ ។

Please enter a valid URL

Relate Post