ភ្ញាក់ផ្អើលខ្លាំង..! នៅសុខៗ រឿន ណាត ប្រកាសផ្អាកទទួលការសម្ដែង

Share on facebook
Share on linkedin
Share on telegram

ទោះបីជាដំណឹងនេះ មិនទាន់បែកធ្លាយជាសាធារណៈក៏ដោយ តែសម្រាប់អ្នកសិល្បៈ គឺដឹងសឹងតែគ្រប់គ្នាទៅហើយថា រឿន ណាត បានប្រកាសផ្អាក ទទួលការងារសម្ដែង ដើម្បីត្រៀមខ្លួនធ្វើជាអ្នកជំនួញ ។ ​បវរកញ្ញា ចក្រវាឡ៍ កម្ពុជា 2018 កញ្ញា​ រឿន ណាត ហាក់ធ្វើអោយ មិត្តរួមអាជិព និង មហាជនទូទៅ មានការងឿងឆ្ងល់យ៉ាងខ្លាំង ក្នុងការសម្រេចចិត្តរបស់នាង ក្នុងពេលនេះ ព្រោះអ្នកណាៗក៏ដឹងថា ការងារសិល្បៈ របស់កញ្ញា រឿន ណាត ក្នុងពេលនេះ គឺកំពុងតែរីកចម្រើន និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីស្រទាប់មហាជន និងអ្នកគាំទ្ររនាង ។ ហើយការងាររបស់នាង គឺមានជាហូរហែរ មិនថាតែ ការថតម៉ូត ការសម្ដែងភាពយន្តភាគ និងតួនាទីជាគណៈកម្មការក្នុងការប្រកួតសម្រស់ជាដើម ។ ដែលហេតុផល១នេះ ធ្វើអោយមហាជននិងអ្នកគាំទ្ររ គិតស្មានមិនដល់ទេថា នាងនិងសម្រេចចិត្តផ្អាកការងារសិល្បៈ ដែលកំពុងតែជោគជ័យ បែបនេះ ។

ពាក់ព័ន្ធទៅនិងរឿងនេះ កញ្ញា រឿន ណាត បានប្រាប់អ្នកសារពត៍មានថា ការដែលនាងសម្រេចចិត្ត ផ្អាកទទួលការសម្ដែងនេះ មិនមែនថានាង មិនស្ដាយនោះទេ ព្រោះវាក៏ជាអាជិពដែលនាងស្រឡាញ់ តែការថតភាពយន្តគឺចំណាយពេលច្រើន ពេលខ្លះ នាងស្ទើតែគ្មានពេលវេលាអោយខ្លួនឯងថែមទៀតផង ។ ដោយសារតែ រឿងខ្លះ តម្រូវអោយនាង ចំណាយពេល ពី៥ថ្ងៃ ទៅ១សប្ដាហ៍ពេញ ជួនកាលលើសពីនេះផងក៏មាន ដែលជាកក្តា១ ធ្វើអោយនាង មានការនឿយហត់ ហើយមិនមានពេល គិតរឿងផ្សេង ឬ ធ្វើអ្វីផ្សេងនោះទេ ។

នាងនៅបានបញ្ជាក់ផងដែរថា ការងារសិល្បៈ គឺមិនអាចចិញ្ចឹមនាងបានពេញ១ជីវិតនោះទេ ដូចនេះ នាងត្រូវតែ រកអាជិពណាមួយ ដែលជួយនាងអោយរស់ស្រួលដល់ពេលចាស់ ។ ហើយនាងនៅបន្តថា នាងពិតជាផ្អាកទទួលយកការសម្ដែងមួយរយៈមែន ហើយនាងត្រូវតែធ្វើបែបនេះ ដើម្បីបើកឱកាសអោយខ្លួនឯង មានពេលគ្រប់គ្រាន់ដើម្បីបំពេញការងារផ្សេងទៀត ដែលនាងបានដាក់គោលដៅ និងជាបំណងប្រាថ្នារបស់នាងជាយូមកហើយ ។ ហើយគោលដៅដែលនាង បានដៅទុកនោះ គឺលេចចេញជារូបរាងបណ្ដើរៗហើយ ។

ហើយការផ្អាកនោះ គឺផ្អាកតែការសម្ដែងភាពយន្តតែប៉ុណ្ណោះ សម្រាប់ការថត ឃោសនាផ្សាយពាណិជ្ជកម្មផ្សេងៗ ថតសម្អាងការ ឬការងារបង្ហាញម៉ូតផ្សេងៗ គឺនាងនៅទទួលធម្មតា ព្រោះការងារទាំងនោះប្រើរយៈពេលខ្លី ដែលនាងអាចមានពេលគ្រប់គ្រាន់ដើម្បីបំពេញការងារ១នេះ ។ ទាក់ទងទៅនិងអាជិពថ្មី ក្រៅពីសិល្បៈ ដែលកញ្ញា រឿន ណាត កំពុងតែតម្រង់ទិសដៅទៅរកនោះ គឺនាងមិនទាន់ប្រាប់ថាជាអាជិពអ្វីនោះទេ តែ តារាសំដែង តារាបង្ហាញម៉ូតដ៏ល្បីរូបនេះ ធ្លាប់បង្ហើបប្រាប់ថា មុខរបរដែលនាងគិតនិងធ្វើ ទៅថ្ងៃមុខនោះគឺនាងចង់បើកភោជនីយដ្ឋានផ្ទាល់ខ្លួន ដែលអាជិពនេះ គឺនាងបានប៉ងនិងបង្កើតវាជាយូមកហើយ ។

Please enter a valid URL

Relate Post