តារាចំរៀងសំនៀងស្អក តែក្រអួន កញ្ញា អេង ស្រីអូន ដែលគេដឹងច្បាស់ថាជាម្ចាស់បទ អូនមិនមែនជាធនាគារ ផងនោះ ក្នុងពេលនេះកំពុងតែប្រើជីវិតយ៉ាងមានក្ដីសុខជាមួយ ភាពជោគជ័យរបស់ខ្លួន មិនថាតែ ការងារ ឬ ជីវិតផ្ទាល់ខ្លួន ។ ជានារី១រូបដែលរឹងមាំ និងមិនចេះនៅស្ងៀម ក៏ដូចជាដើរចេញ បានយ៉ាងឆ្ងាយ ពីពាក្យថា មនុស្សស្រីបង្វិលចង្ក្រាន្តមិនជុំ ។ ស្រីអូន ក្រៅពីមានអាជិពជាតារាចំរៀងហើយនោះ នាងក៏នៅបន្ថែមអាជិពផ្ទាល់ខ្លួនថែមទៀត នោះគឺមុខរបរលក់ផលិតផលតាម Online ដែលក្នុងពេលនេះ គឺនាងទទួលបានការគាំទ្ររយ៉ាងខ្លាំង ពីអតិថិជន របស់ខ្លួន ។
ទាក់ទងទៅនិងអាជិពចំរៀងវិញ ក៏មិនស្ងាត់ដែរ នាងតែងតែចេញបទចំរៀងជារឿយៗ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកគាំទ្ររ និងទីផ្សារចំរៀងផងដែរ ។ ដូចជាថ្មីៗនេះ នាងទើបតែចេញបទចំរៀង១បទ មានចំណងជើងថា ស្រឡាញ់អូនទៅ ដែលជាបទបែបសប្បាយៗ និងលាយឡំជាមួយការ RAP ផងដែរ ។ អ្វីដែលសំខាន់អត្ថន័យនៅក្នុងវគ្គខ្លះ គឺដូចទៅនិងជីវិតពិតរបស់នាងតែម្ដង ។
ក្រឡេកទៅមើលជីវិតផ្ទាល់ខ្លួន រឿងស្នេហាវិញ ទោះបីជាក្នុងពេលនេះ នាងមិនមានគ្នា និងមានឈ្មោះថា Single មែន តែបេះដូង មិន Single នោះទេ ព្រោះនាងមានម្ចាស់ចិត្តយូហើយ ។ គ្រាន់តែអ្នកទាំង២ មិនទាន់សម្រេចចិត្ត បង្ហាញមុខជាសាធារណៈតែប៉ុណ្ណោះ ព្រោះតែអ្នកទាំងពី២ គឺឋិតក្នុងរយៈពេលនៃការមើលចិត្តគ្នា ។ ទោះបីជាយ៉ាងនេះក្ដី ក៏ម្ចាស់ចិត្តរបស់ស្រីអូន មិនដែលធ្វើអោយនាងអាក់អន់ស្រពន់ចិត្តរឿងអ្វី១នោះទេ ផ្ទុយទៅវិញ មានតែគាំទ្រនាង លើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់នាងគ្រប់ពេល និងគ្រប់រឿង មិនថា រឿងរបរ Online ឬ ចំរៀងនោះទេ ។ ហើយជាពិសេស រៀងរាល់ពេល នៃថ្ងៃបុណ្យនៃក្ដីស្រឡាញ់ គឺម្ចាស់ចិត្តរបស់នាង មិនដែលភ្លេចសូម្បីតែម្ដង ។
តែឆ្នាំនេះ កញ្ញា អេង ស្រីអូន រំភើបស្ទើតែស្រក់ទឹកភ្នែកព្រោះតែ ម្ចាស់ចិត្តរបស់នាង បានជូនការដូ មុនថ្ងៃនៃក្ដីស្រឡាញ់ ហើយជាកាដូ ដែលពិសេសជាងឆ្នាំមុនៗថែមទៀតផង ។ ហើយស្រីអូន បាននិយាយពីអារម្មណ៍ពិត ថា អូនខុសគេឆ្ងាយ..គាត់ថាអូនមិនដែលចេះទាមទារចង់បានអ្វីពីរបងនោះទេ ដោយសេចក្ដីស្រលាញ់នឹងអំពេ៏ល្អ ភាពស្មោះត្រង់មិនលោភលន់ ភាពចេះឆ្អែតឆ្អន់ ចេះតស៊ូខំប្រឹង ទេីបធ្វេីអោយជីវិតខ្ញុំ បានជួបមនុស្សល្អ មានគុណធម៏ ចេះយល់ដឹងគ្រប់បញ្ហា មានចឹត្តមេត្តា សន្ដោស….គាត់ប្រៀបដូចជាវីរៈបុរសម្នាក់បន្ទាប់ពីរពុកខ្ញុំ… រុញច្រានលេីកទឹកចឹត្តខ្ញុំនៅពេលដែលខ្ញុំធ្លាក់ក្នុងចំនុចសូន្យប្រៀបដូចនៅក្នុងភពងងឹត ព្យាយាមដាស់តឿនអោយខ្ញុំងេីបឈរបានម្ដងទៀតគឺមកដល់ថ្ងៃនេះ.។
ដែលសារនេះ បានអមជាមួយនិងរូបភាព១ចំនួន ដែលបង្ហាញពី កាដូ ដែលនាងទទួលបានទៀតផង ។ ហើយកាដូ ដែលនាងទទួលបានរួមមាន ទឹកប្រាក់សរុប ប្រមាណ 5000$ ដែលក្រងជាបាច់ផ្កាជូនទៅនាង រួមទាំងចិញ្ជៀន និងក្រវិល ដែលមានតំលៃសរុបប្រមាណខ្ទង់មុឺនដុល្លារឯណោះ ។ ពាក់ព័ន្ធទៅនិងការដូទាំងនេះ នាងបានប្រាប់មកកម្មវិធីថា កាដូឆ្នាំនេះ មិនដល់ខ្ទង់មុឺនដុល្លារនោះទេ ព្រោះនៅខ្វះ 1$ ទៀត ទើបគ្រប់ ១មុឺន ។
ហើយនាងនៅបានបន្តថា ឆ្នាំមុនៗក៏បែបនេះដែរ គ្រាន់តែថា ឆ្នាំនេះ លើសពីឆ្នាំមុនៗ ត្រង់ឆ្នាំនេះ មានរួមបញ្ចូលជាមួយនិងចិញ្ចៀនពេជ្រ ។ ឆ្លើយទៅនិងសំនួរសួរថា បើស្រឡាញ់គ្នា យ៉ាងនេះទៅហើយ ហេតុអ្វីមិនចេញមុខ ? ហើយពេលណាទើបរៀបការ ? កញ្ញា អេង ស្រីអូន បានឆ្លើយថា អ្នកទាំង២ កំពុងមើលចិត្តគ្នា ដូចនេះ ទៅថ្ងៃមុខ ទៅជាយ៉ាងណា បានរៀបការ ឬមិនបានរៀបការ នាងមិនអាចកំណត់បាននោះទេ នាងគ្រាន់តែដឹងថា ក្នុងពេលនេះ ជីវិតនាងគឺមានគ្រប់យ៉ាង និងមានក្ដីសុខបំផុត ។