ដួង ម៉ានិច ក្ដៅស្លឹកត្រចៀកខ្លាំង ក្រោយរងការបំពាន..!

កំពុងតែត្រេកអរ និងភាពរីកចម្រើន ក្នុងអាជិពលក់ផលិតផលតាមអនឡាញ សុខៗ តែកញ្ញា ដួង ម៉ានិច ត្រូវមកជួបរឿងឈឺក្បាលវិលមុខទាល់តែបាន ។ ដោយសារតែថ្មីៗនេះ កញ្ញា ដួង ម៉ានិច ត្រូវជួបរឿងគួរអោយមួរម៉ៅ ក្ដៅត្រចៀក ក្នុងពេលដែលនាងកំពុងតែ Live លក់អាវ ហ្គែនរឹបរាង យ៉ាងសប្បាយ ជាមួយនិង ពិធីការនីល្បីឈ្មោះ កញ្ញា ជីមមី ស្រាប់តែមានបុរសម្នាក់  ដែលបានប្រើ Acount Facebook  ឈ្មោះ ជិន សុជាតិ ចូលមក Comment នូវពាក្យអសុរស ប៉ុន្មានម៉ាត់ ដែលនារីគ្រប់រូប ពិតជាមិនអាចទទួលយកបាននោះទេ បើសិនជាកើតឡើងលើខ្លួនគេនោះ ។ ដោយបុរសរូបនោះ បាន Comment ក្នុងការ Live នោះថា ដោះអាវចែកគ្នាមើលទៅ ។ ដែលការ Comment 1 នេះពិតជាពិបាកនិងទទួលយកណាស់ ។

តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ ក្រោយពីឃើញការ Comment ដោយគ្មានសុជីវធម៍បែបនេះហើយនោះ កញ្ញា ដួង ម៉ានិច និងកញ្ញា ជីមមី មិនបានធ្វើការតបតអ្វីនោះទេ ហើយនៅតែបន្តធ្វើការ Live លក់ អាវ ហ្គែន រឹបរាង ជាធម្មតា ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងដែរ ។ តែក្រោយពីចប់ការ Live កញ្ញា ដួង ម៉ានិច បាន Screen Short នូវពាក្យ Comment ដ៏អាក្រក់១នោះ យកទៅបង្ហោះ នៅលើ Page ផ្លូវការរបស់នាង ព្រមជាមួយ Caption ខ្លីៗ បែបឆ្ងល់ថា ហេតុអ្វី បានជា Comment និយាយបែបនេះ ?

ក្រោយពីកញ្ញា ដួង ម៉ានិច បង្ហោះសារបែបនេះរួចមក យើងឃើញថា មានមហាជន និងអ្នកគាំទ្ររ កញ្ញា ដួង ម៉ានិច ជាច្រើន បានចូលទៅ Comment បញ្ចេញមតិក្នុងន័យមិនពេញចិត្តយ៉ាងច្រើនលើសលុប ។ ក្នុងនោះមាន អ្នកគាំទ្ររម្នាក់ បាន Comment ថា​ មនុស្សចាស់ហើយដល់តែនិយាយចេញមកចឹង មិនដឹងបានរៀនរឺអត់ ។ តែបើតាមមើលលើការស្លៀកពាក់ដូចជាមនុស្សត្រឹមត្រូវដែរ តែសំដីនិយាយចេញមកការចេះដឹងអត់បានក្មេងរៀនថ្នាក់ទី2ទី3ផង ។ មើលទៅពូនឹងមានសាច់ញាត្តិគាត់ពេលឡាយដោះអាវហើយបាននិយាយចេញមកបាន ។ ពូកុំភ្លេចថាសាច់ញាត្តិពូនឹងបងប្រុសប្អូនប្រុសទាំងអស់ដែលសើចគាត់រិះគន់គាត់នឹងក៏មានមនុស្សស្រីដែរណាពូ នឹងបងៗប្រុសចង់យាយលេងសើចអោយគិតដល់បុណ្យបាបផង ។ សួរថាឈឺទេបើមានគេថាអោយប្អូនស្រីពូប្រពន្ធពូវិញ ?ធ្វើជាមនុស្សប្រុសបើមានបុណ្យសក្ក័កិត្តិយសហើយធ្វើចរិកអោយស័ក្តសមនឹងឋានះរឺសក្ក័ដែលពាក់លើស្នាផង ។ យីចេះតាមានមង បើសាច់ញាត្តិខ្ញុំទះអោយលែងបែក​ ។

ហើយក៏មាន មតិ១ទៀតបានលើកឡើងថា ចេះខមិនចឹងកើតអាគាត់នឹង អត់មានខួរគិតទេដឹងអាមនុស្សអន់ចរិកកោតតែបានមកចាប់ជាតិជាមនុស្សដូចគេដែរ បុគ្គលចឹងសមតែកើតជាសត្វទើបត្រូវ ។ ហើយក្នុងនោះ ក៏មានមតិ១ បានលើកឡើងថា ជួនកាល មកពីការស្លៀកពាក់របស់បង សុំទោសដែលនិយាយចឹង តែចង់អោយបងកែតម្រូវខ្លះ ។

រហូតមកទល់ពេលនេះ គេមិនបានឃើញកញ្ញា ដួង ម៉ានិច ចេញមកតប Comment របស់អ្នកគាំទ្ររ ឬ បកស្រាយអ្វីនោះទេ ។

 

Please enter a valid URL

Relate Post