រឿន ណាត ប្រាប់ត្រង់ៗ រឿងបុរសដែលនាងហៅថា Honey  ក្នុងការ Live 

កាលពីថ្ងៃទី 14កុម្ភៈ កន្លងទៅនេះ កញ្ញារឿន ណាត បានធ្វើការ Live នៅលើបណ្ដាញសង្គមដូចជា Facebook ក្នុងពេលដែលនាងកំពុងតែទទួលទានអាហារពេលល្ងាច យ៉ាងមានក្ដីសុខ ជាមួយបុរសសង្ហា ប្លែកមុខ ដែលនាងមិនដែលបង្ហាញពីមុនមកនោះទេ ។ ហើយអ្វីដែលធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្ររនាង មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល កាន់តែខ្លាំងនោះគឺ Miss Uinverse Cambodia ឆ្នាំ2018 រូបនេះ បានហៅបុរសដែលមានមុខមាត់ស្រស់សង្ហា ម្នាក់នោះថា Honey ពេញៗមាត់ថែមទៀតផង ។

ដែលទង្វើទាំងនេះត្រូវបានមហាជន និងអ្នកគាំទ្ររនាង បាននាំគ្នាគិតថាច្បាស់ណាស់ គឺកញ្ញា រឿនណាត កំពុងតែបង្ហាញមុខម្ចាស់ចិត្តរបស់ខ្លួនជាសាធារណៈជាក់ជាមិនខាន ។ ហើយក្នុងការ Live នោះផងដែរ កញ្ញា រឿន ណាត ក៏បានប្រាប់អ្នកគាំទ្ររដែលកំពុងតែតាមដានការ Live របស់នាងនោះ ថា នាងនិងបុរសម្នាក់នោះ គឺស្គាល់គ្នា 4ឆ្នាំ មកហើយ នៅឡើយតែតួនាទីបុរសម្នាក់នោះ នៅក្នុងបេះដូងរបស់នាងជាអ្វីអោយពិតប្រាកដ​ ? គូរស្នរហ៍ ? ឬជាមិត្ត ? ឬក៏ជាមនុស្សដែលនាងស្រឡាញ់ តែឋិតក្នុងរយៈពេលនៃការមើលចិត្ត ? ទាំងនោះគឺជាសំនួរដែលគ្មានចម្លើយ ព្រោះ កញ្ញា រឿន ណាត មិនបានបង្ហើបតម្រុយអ្វីមួយអំពីសម្ព័ន្ធភាព រវាងនាង និងបុរសប្លែកមុខរូបនោះ នោះទេ ។

ដើម្បីអោយកាន់តែច្បាស់ ក៏ដូចជា ជួយអោយអ្នកគាំទ្ររ និងមហាជន អស់ការសង្ស័យនោះ កម្មវិធី Gossip តារា ​បានសាកសួរទៅកញ្ញា​រឿន ណាត ដោយផ្ទាល់ ។ ក្នុងកិច្ចសម្ភាសន៍ តាមរយៈសំនួរសួរថា  តើគាត់ជាអ្នកណា ? ស្គាល់គ្នា ពីពេលណាមកដែរ ? គាត់មានអាជិពអ្វីដែរ ? រយៈពេល 4ឆ្នាំមកនេះគាត់ល្អនិងនាងទេ ? ធ្លាប់ឈ្លោះគ្នាទេ ? ហើយមានគម្រោងនិងរៀបការជាមួយគ្នាដែរទេ ? 

កញ្ញា រឿន ណាត បានតបយ៉ាងខ្លីថា ​ក្នុងពេលនេះ គឺអ្នកទាំង 2 កំពុងតែឋិតនៅក្នុងរយៈពេលនៃការមើលចិត្តគ្នា ទៅថ្ងៃមុខ រឿងរ៉ាវនិងទៅជាយ៉ាងណា នាងទុកអោយពេលវេលា ជាអ្នកកំណត់ ។ ដូចនេះយើងឃើញថា ចំពោះរឿងស្នេហា កញ្ញា រឿន ណាត ពិតជាផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះវា ។ ព្រោះរយៈពេល 4ឆ្នាំហើយ ដែលនាងចំណាយពេលវេលា ក្នុងការមើលចិត្តគ្នា បញ្ជាក់ថា រឿងអាពាហ៍ពិពាហ៍ ពិតជាសំខាន់ណាស់សម្រាប់នាង ហើយចំណុចនេះ នារីគ្រប់រូបក៏គិតបែបនេះដូចគ្នា ព្រោះការរកគ្នា ឬរកដៃគូរជីវិត ពិតជាសំខាន់ ។

Please enter a valid URL

Relate Post