មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែល មហាជន និងអ្នកគាំទ្ររ បានឃើញ តារាសំដែង តារាបង្ហាញម៉ូតដ៏ល្បី សាច់សខ្ចី សំដីផ្អែម អ្នកនាង លី ម៉ារីណា Live សម្រក់ទឹកភ្នែក ទាំងមិនដឹងមូលហេតុ ។ ទោះជា Friend នៅក្នុង Facebook comment សួរយ៉ាងណាក៏ដោយ ក៏នាងមិនឆ្លើយដែរ សុខចិត្តលាក់ទុក បៀបទុក្ខ តែម្នាក់ឯង ។ តែក្នុងពេលនេះ អ្នកនាង លី ម៉ារីណា ទប់លែងជាប់ ទ្រាំលែងបាន ព្រោះអ្វីៗ វាមិនដូចការស្មាន ព្រោះការអត់ធ្មត់របស់នាងមានព្រំដែន ។
នាងបានប្រាប់មកកម្មវិធីយើងថា នាង និងស្វាមី បានលែងលះគ្នា ដាច់ស្រឡះ ១រយៈមកហើយ ក្រោយពីទ្រាំលែងបាននិងការធ្ចើទុក្ខបុកម្នេញ ពីស្វាមីរបស់នាង ដូចជាការសំដែងចេញនូវការមិនទុកចិត្តជាសាធារណៈ តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមដូចជា Facebook ថានាងមានអ្នកថ្មី មានអ្នកទី៣ ចូលមកជ្រៀតជ្រែកសេចក្ដីសុខគ្រួសារខ្លួន ហើយព្យាយាមពន្យុះ អោយអ្នកនាង លី ម៉ារីណា បង្ហោះសារពីរឿងបែកបាក់ក្នុងគ្រួសារជាសាធារណៈ និងអោយអ្នកសារពត៍មានបានដឹង ទាំងដែលអ្នកនាង លី ម៉ារីណា ព្យាយាម សុំបញ្ចប់ដោយសន្តិវិធី ដើម្បីមុខមាត់គ្រួសារ និងអនាគតរបស់កូន ។
ហើយស្វាមីរូបនោះ នៅមករករឿងនាងនៅឯផ្ទះ និងសុំនាងលែងលះ ជាញឹកញាប់ថែមទៀតផង ។ ទាំងដែលនាងបានព្យាយាយាមធ្វើគ្រប់យ៉ាងដើម្បីគ្រួសារ មិនថាតែការដែលនាងទទួលថតរឿងមិនសូវហ៊ានខាន Live លក់សំលៀកបំពាក់ទាំងយប់ទាំងថ្ងៃ ដើម្បីជីវភាពគ្រួសារ ដូចជា មហាជនបានឃើញស្រាប់ នូវសកម្មភាពរបស់នាង ។ តែគ្រប់យ៉ាង នាងត្រឹមបានទទួលនូចភាពអយុត្តិធម៍ ពីស្វាមីដែលខ្លួនខំរក្សាភក្ដីជូនតែប៉ុណ្ណោះ ។
ហើយតារាសំដែងដែលជោគជ័យនិងអាជិពសិល្បៈ តែកំពុងតែបៀបទុក្ខ រូបនេះ នៅបានបន្តទៀតថា ក្រោយពីទ្រាំនិងការមើលងាយ និងបំបាក់ទឹកចិត្ត ពីសំណាក់ស្វាមីហើយនោះ នាងក៏បានសម្រេចចិត្តលែងលះ ដោយគ្មានស្រណោះសោះឡើយ ។ ដោយសារតែនាងនិងស្វាមីមិនបានចុះ អេតាសុីវិល ដូចនេះ នាងនិងស្វាមី បានត្រឹមធ្វើការផ្ដិតមេដៃលែងលះត្រឹមភូមិឃុំតែប៉ុណ្ណោះ ។
តែទោះជា ការលែងលះនោះ បានចប់សព្វគ្រប់យ៉ាងណាក៏ដោយ ក៏អតីតស្វាមីរូបនោះ មិនបានបញ្ចប់នូវទង្វើព្យាបាទរបស់ខ្លួននោះទេ ។ នៅតែធ្វើទុក្ខបុកម្នេញនាង គ្មានស្រាកស្រាន្ត ដោយបុរសរូបនោះនៅបានគម្រាមថា និងតាមបំផ្លាញជីវិតនាង រហូតដល់ទីបំផុត មិនអោយនាងស្គាល់ពាក្យថា សុភមង្គលនោះទេ ។
គួររំលឹកផងដែរថា មុននិងគ្រួសារ ឈានដល់ការបែកបាក់និងលែងលះនេះ គឺអ្នកនាង លី ម៉ារីណា បានប្រាប់ថា គឺនាងទ្រាំហួសពីទ្រាំហើយ បើជាអ្នកដ៏ទៃវិញ មិនដឹងរឿងនេះ វែងឆ្ងាយទៅជាយ៉ាងណានោះទេ តែនាងព្យាយាមគ្រប់យ៉ាងដើម្បីកិត្តិយសគ្រួសារ និងអនាគតកូន ។ ហើយនាងសុំតែម្យ៉ាងតែប៉ុណ្ណោះ បើជ្រុលតែអស់កម្មពានិងគ្នាហើយនោះ សូមអោយរក្សាសុខនិងនៅទីទៃរៀងខ្លួន កុំបីបៀតបៀនគ្នាអី ទុកមុខរាប់គ្នាទៅថ្ងៃក្រោយ ។