ផា ភួង ចេញមុខបកស្រាយ បញ្ចប់មន្ទិល

រឿងរ៉ាវ ទំនាក់ទំនងស្និតស្នាលហួសពីមិត្តធម្មតា រវាង អ្នកនាងផា ភួង តារាសំដែង ដែលសំបូរទីផ្សារលើការងារសិល្បៈ ភាពយន្តភាគ និងលោក លាង ឧត្តម តារាសំដែង ដែលសំបូរទីផ្សារកាងារដូចគ្នា មិនថាតែ ភាពយន្តភាគ ឬ ការថតឃោសនាផ្សាយពាណិជ្ជកម្មផងនោះ គឺហាក់ដូចជា មានភាពស្រពិចស្រពិល និងមិនច្បាស់លាស់ទាល់តែសោះ សម្រាប់សម្ព័ន្ធភាពមួយនេះ ។

កន្លងមក អ្នកទាំង២តែងតែបង្ហាញនូវភាពស្និតស្នាល ទៅអោយគ្នាទៅវិញទៅមក  មិនថា តែក្នុងឆាក ឬក្រៅឆាកនោះទេ ។ នេះមិនទាន់គិតដល់ការដែលអ្នកទាំង២ បង្ហាញនូវរូបភាពផ្អែមល្ហែម លក្ខណៈគ្រួសារនៅលើបណ្ដាញសង្គម នោះទេ ។ ដែលជាញឹកញាប់ គេឃើញអ្នកទាំង២ បង្ហោះរូបភាពផ្អែមល្ហែម នៅលើបណ្ដាញសង្គម ជាលក្ខណៈគូរ ផង និងលក្ខណៈគ្រួសារផងដែរ ។

ដូចជាថ្មីៗកន្លងទៅនេះ ក្នុងថ្ងៃខួបកំណើតកូនប្រុសរបស់អ្នកនាងផា ភួង អ្នកទាំង២ បានរួមដៃគ្នារៀបចំកម្មវិធី បានយ៉ាងល្អ និងអញ្ជើញមិត្តរួមអាជិព និងមិត្តស្និតស្នាលមួយចំនួន ចូលរួមជាភ្ញៀវកិត្តិយស ទទួលទានអាហារពេលល្ងាចរួមគ្នា យ៉ាងមានក្ដីសុខ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេទាំង២ នៅតែរក្សានូវភាពផ្អែមល្ហែមអោយគ្នា ដូចគ្រាកន្លងមកដដែល គឺការបង្ហោះរូបជាលក្ខណៈគ្រួសារនៅលើបណ្ដាញសង្គម អោយអ្នកគាំទ្ររ និងមហាជន រួមទាំងមិត្តរួមអាជិព បានឃើញ នូវសម្ព័ន្ធភាពដ៏ល្អរបស់ពួកគេ ។ តែទោះជា រូបភាពចេញមកបញ្ជាក់យ៉ាងច្បាស់ថាពួកគេ មានសម្ព័ន្ធភាព លើសពីមិត្តធម្មតាជាក់ជាមិនខាន ។

ពាក់ព័ន្ធទៅនិង សម្ព័ន្ធភាពមួយនេះ អ្នកទាំង២ មិនដែលទទួលស្គាល់ទេថា អ្នកទាំង២ជាគូរស្នេហានិងគ្នា ។ ក្នុងពេលនេះ ដើម្បីអោយគ្រប់គ្នាបានយល់ច្បាស់ អំពីរឿងរ៉ាវក៏ដូចជាទំនាក់ទំនង១នេះ ថាតើវាជាអ្វីអោយពិតប្រាកដ ? ក្រុមការងារនៃកម្មវិធីយើង ក៏បានសុំការបំភ្លឺអំពីអ្នកនាង ផា ភួង ដោយផ្ទាល់ ហើយចម្លើយដែលទទួលបាននោះគឺ អ្នកនាង ផា ភួង បានប្រាប់ច្បាស់ៗថា ទំនាក់ទំនងរវាង អ្នកនាង និងលោក លាង ឧត្តម គឺពិតជាលើសពីមិត្ត ពិតមែន តែមិនទាន់ក្លាយជាស្នេហាជាផ្លូវការនោះទេ ។ អ្នកទាំង២ កំពុងតែឋិតក្នុងរយៈពេលនៃការមើលចិត្តគ្នា នៅឡើយ  ព្រោះមិនចង់ជួបរឿងបេកបាក់ ។

តែទៅថ្ងៃមុខ ក៏មិនច្បាស់ដូចគ្នា ព្រោះមិនដឹងថាទំនាក់ទំនង១នេះ និងបន្តបានយូប៉ុណ្ណា ដូចនេះ មានតែទុកអោយពេលវេលា ជាអ្នកសម្រេចប៉ុណ្ណោះ ។ គួររម្លឹកផងដែរថា ទំនាក់ទំនង១នេះ មានរយៈពេលយូគួរសមហើយផងដែរ សង្ឃឹមថា អ្នកទាំង២ និងស្គាល់ចិត្តគ្នាច្បាស់ ក្នុងពេលដ៏ខ្លីខាងមុខ និងមានដំណឹងល្អឆាប់ៗ ។

Please enter a valid URL

Relate Post