អុឹម ជីវ៉ា បាត់បង់លុយរាប់មុឺនដុល្លារ ដោយសារចោរគាស់បង្អួច តែឆ្ងល់ចោលួចដឹងកន្លែងលាក់លុយ

Share on facebook
Share on linkedin
Share on telegram

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងកក្រើកបណ្ដាញសង្គម ក្រោយយពីតារាសំដែង និងជាពិធីករល្បីឈ្មោះ រួមទាំងជាម្ចាស់ Page ដ៏ល្បី លោក អុឹម ជីវ៉ា បានបង្ហោះសារប្រកាសថាខ្លួន បានបាត់បង់ទ្រព្យអស់រាប់មុឺនដុល្លារ ដោយសារចោរចូលគាស់បង្អួចផ្ទះរបស់លោក យកប្រាក់អស់ជាង ១មុឺនដុល្លារ និងទូរស័ព្ទតំលៃថ្លៃ ចំនួន ២គ្រឿងថែមទៀតផង តែអ្វីដែលសំខាន់ គឺលោកឆ្ងល់ថា ហេតុអ្វីបានជាចោរនោះ ស្គាល់កន្លែងដែលលោក ទុកលុយ និងទូរស័ព្ទ ច្បាស់ម្លេះ ?

ដោយក្នុងនោះ លោក អឹម ជីវ៉ា បានបង្ហោះនូវរូបភាពបង្អួចផ្ទះ និងកន្លែងដែលចោរចូលលុកលុយយកទ្រព្យសម្បត្តិរបស់លោក ព្រមទាំងសសេរសារថា ខ្ញុំបាទ អុឹម ជីវ៉ា ត្រូវបានចោគាស់បង្អួចផ្ទះ ក្នុងបន្ទប់លួចលុយចំនួន  12000$ និងទូរស័ព្ទ ចំនួន ២គ្រឿងគឺ 11promak ពណ៌មាស 1គ្រឿង និង ១២ promak  ពណ៌ស មួយគ្រឿង នៅព្រឹកថ្ងៃទី 20.02.2022 វេលារប្រមាណម៉ោង២ជិត៣ទៀបភ្លឺ  ស្ថិតនៅភូមិ ទ្រុងមាន់ សង្កាត់អូបែកក្អម ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នពេញ ។

បើបងប្អូនអ្នកលក់ទូរស័ព្ទ ឬបងប្អូនណា ទិញបន្តពីចោរ សូមបងប្អូនមេត្តាកុំលុបឯកសារជាច្រើន និងរូបចាស់ៗក្នុងទូស័ព្ទចោលអី  ខ្ញុំបាទសុំទិញបន្តវិញ ដោយសន្យាថាមិនអោយបងប្អូនដែលក់បន្តរអោយខ្ញុំមានបញ្ហាណាមួយពាក់ព័ន្ធនិងផ្លូវច្បាប់ឡើយ ។ការបាត់នេះចាត់ទុកជាបទពិសោធន៍និងការធ្វេសប្រហែសរបស់ខ្ញុំចុះ ព្រោះបើតាមកម្មផលគេថាមិនមែនជារបស់ទ្រព្យយើងគឺមិននៅជាមួយយើងឡើយ ..ហើយក៏ចាត់ទុកថាជាការរំដោះគ្រោះទៅចុះ ..តែក៏សរសើចោរដែរ ដែលពូកែដឹងថាខ្ញុំទុកលុយនៅណា បន្ទប់ណា វាជារឿងហួសចិត្តបំផុត ។ លុយអាចរកបានដរាបណាយើងនៅតែមានឆន្ទៈនិងក្តីសង្ឃឹម ថ្ងៃនេះខ្ញុំបាត់ប៉ុណ្ណឹង សូមអោយចង្រៃទាំងអស់ទៅអោយអស់ចុះ សូមអោយភាពជោគជ័យមកវិញឆាប់ៗនេះ អំពើល្អមិនសាបសូន្យ ។

រហូតមកដល់ពេលនេះយើងមិនដឹងថា តើលោកអុឹម ជីវ៉ា បានដាក់ពាក្យបណ្ដឹងហើយឬនៅនោះទេ ពាក់ព័ន្ធទៅនិងរឿងនេះ ។ តែអ្វីដែលនៅតែជាចំណុចរសើបនោះគឺ ចោរនោះស្គាល់កន្លែងដែលលោក អុឹម ជីវ៉ា ទុកដាក់ទ្រព្យសម្បត្តិយ៉ាងច្បាស់ ។ ដែលធ្វើអោយគេមិនគិតមិនបានទេថា ចោរនោះ អាចជាអ្នកធ្លាប់ឡើងចុះផ្ទះរបស់លោក អុឹម ជីវ៉ា ក៏ថាបាន ។

Please enter a valid URL

Relate Post