ទឹម រដ្ឋា បង្ហាញការខកបំណង ក្រោយមិនបានធ្វើរឿងនេះក្នុងថ្ងៃទី 22 ខែ2 ឆ្នាំ2022

Share on facebook
Share on linkedin
Share on telegram

ប្រិយមិត្តពិតជាបានដឹងហើយថា ស្នេហារវាងកញ្ញា ទឹម រដ្ឋា និងអនាគតស្វាមី គឺមានរយៈពេលជាង ៥ឆ្នាំមកហើយ នៅឡើយរងចាំតែថ្ងៃដឹកដៃគ្នាចូលរោងជ័យតែប៉ុណ្ណោះ ។ ព្រោះអ្នកទាំង២បានស្គាល់ចិត្តគ្នាច្បាស់ ក្រោយប្រើពេលមើលចិត្តគ្នា ជាយូមកហើយនោះ ។ ក្រៅពីនោះ អ្នកទាំង២បានរៀបចំគោលដៅ និងគម្រោងសម្រាប់ជីវិតគូរយ៉ាងច្រើនទៀតផង ។

តួយ៉ាងដូចជាក្នុងពេលកន្លងមក គឺកញ្ញាបាននិងកំពុងសិក្សារស្រូបយកចំណេះដឹង ទាក់ទងទៅនិង អាជិពរបស់អានាគតស្វាមី ដែលសប់ថ្ងៃកំពុងតែធ្វើជាប្រចាំ ដោយ កញ្ញា ទឹម រដ្ឋា ធ្លាប់បានបង្ហើបប្រាប់អ្នកសារពត៍មានផងដែរថា ក្រោយពេលរៀបការ នាងនិងទៅរស់នៅអាមេរិក និងប្រើ់ជីវិតបែបពាណិជ្ជករ ជាមួយស្វាមី និងគ្រួសារខាងស្វាមី ។

ទាក់ទងទៅនិងថ្ងៃមង្គលសិរី ដែលកញ្ញា ទឹម រដ្ឋា និងដឹកដៃអនាគតស្វាមី ចូលរោងជ័យនោះ ត្រូវបានគេដឹងថា អាចនិងត្រូវបន្តពន្យាពេលតទៅទៀតហើយ ព្រោះ តែមេរោគកូវីត បំឡែងថ្មី រាលដាលមិនឈប់ឈរនោះ ។ ហើយម្យ៉ាង ថ្ងៃដែលពិសេស ថ្ងៃដែលល្អ ដែលកញ្ញា ទឹម រដ្ឋា និង គូរស្នេហ៍បានព្រមព្រៀងគ្នាថានិងរៀបចំកម្មវិធី អាពាហ៍ពិពាហ៍របស់ពួកគេនោះ ក៏បានរសាត់ទៅឆ្ងាយផងដែរ ។

ដោយនៅមុននេះបន្តិច កញ្ញា ទឹម រដ្ឋា​បានបង្ហោះសារនៅលើបណ្ដាញសង្គម អំពីការពន្យាពេល ពិធីមង្គលការរបស់ខ្លួន ដោយ បង្ហោះនូវរូបភាពលក្ខណៈ Pre Ewdding ក្នុងលក្វណៈ បែបប្រពៃណី ព្រមជាមួយការសសេរសារថា ការពិតទៅ គម្រោងថ្ងៃរៀបការរបស់យើងទាំងពីរគឺថ្ងៃនេះ 22_2_2022  ប៉ុន្តែដោយមានការផ្លាស់ប្ដូរ ចឹងសុំpostរូបថតរៀបការ ក្នុងថ្ងៃមហាល្អឆ្នាំល្អ តែថ្ងៃពិតប្រាកដនិងមកដល់ឆាប់ៗ ទោះក្នុងកាលះទេសះណាក៏ដោយ Jovany Antonio ។

Please enter a valid URL

Relate Post