លោកអ្នកប្រាកដជាបានជ្រាបហើយ តារាល្បីលំដាប់ពិភពលោក លោកស្រី Angelina Joli ពិតជាស្រឡាញ់ ប្រជាជន និងប្រទេសកម្ពុជាយ៉ាងខ្លាំង ក្រៅពីយក ម៉ាដុកស៍ ទៅចិញ្ចឹមបីបាច់ថែរក្សារ តាំងពីអាយុ ៧ខែ រហូតពេលនេះ Maddox មានអាយុ ២០ឆ្នាំហើយ ដោយផ្ដល់ការសិក្សារបានខ្ពង់ខ្ពស់ ហើយនោះ លោកស្រី Angelina Joli នៅបានជួយដល់ការងារសង្គម និងការងារសប្បុរសជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជាជួយដល់កុមារកំព្រា និងការងារជាច្រើនទៀតផងដែរ ។
ហើយជាញឹកញាប់ លោកស្រីតែងតែមានវត្តមាននៅលើទឹកដីប្រកបដោយភាពអច្ឆរិយៈមួយនេះ និងបានចូលរួមបង្ហាញអោយពិភពលោក បានស្គាល់អោយកាន់តែច្បាស់ នូវអ្វីដែលជារបស់ប្រទេសកម្ពុជា និងអ្វីដែលកម្ពុជាមាន ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ មានការ Share តគ្នាជាច្រើននូវរូបភាពជាច្រើនអំពីតារា ហូលីវូដ រូបនេះ កំពុងតែមានវត្តមាន នៅលើទឹកដីនៃប្រាសាទអង្គរ ខេត្តសៀមរាប នៃប្រទេសកម្ពុជា ។ ទោះបីជា គេមិនបានដឹងថា រូបនោះថតនៅថ្ងៃណា តែច្បាស់ណាស់ គឺរូបនោះទើបតែថតក្នុងពេលថ្មីៗ នេះ ហើយគេនៅជឿជាក់ផងដែរថា តារាល្បីឈ្មោះលំដាប់ហូលីវូដ លោកស្រី Angelina Joli ក៏កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ ។
គួររំលឹកផងដែរថា លោកស្រី Angelina Joli ត្រូវបានព្រះមហាក្សត្រខ្មែរ ផ្ដល់សញ្ជាតិខ្មែរអោយលោកស្រី នៅឆ្នាំ ២០០៥ ហើយលោកស្រីមានផ្ទះ១ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង