មូលហេតុពិត នៃវត្តមាន លោកស្រី Angelina Jolie មកកម្ពុជាលើកនេះ

លោកអ្នកប្រាកដជាបានជ្រាបច្បាស់ហើយអំពីកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវត្តមាន តារាល្បីលំដាប់ពិភពលោក លោកស្រី Angelina Jolie  មកកម្ពុជាលើកនេះ ។ ដោយសារតែមានការចែករំលែកតៗគ្នា នៅរូបភាបរបស់លោកស្រី និងការចេញផ្សាយនៅពត៍មាននា តែពុំទាន់មានប្រភពច្បាស់លាស់ណាមួយបង្ហាញថា លោកស្រី មកប្រទេសកម្ពុជាលើកនេះ ក្នុងគោលបំណងអ្វីនោះទេ ក្នុងពេលកន្លងមកនេះ ។ 

តែក្នុងពេលនេះ យើងបានដឹងយ៉ាងច្បាស់អំពីមូលហេតុដែល តារាល្បីលំដាប់កំពុលរូបនេះ បានលះបង់ពេលវេលាដ៏មានតំលៃ និងមិនខ្លាចសូម្បី ការរីករាលដាលនៃ មេរោគកូវីតបំលែងថ្មីផងនោះ ។ តាមរយៈការប្រកាសរបស់ពត៍មាននៅលើ Page ផ្លូវការរបស់ អជ្ញាធរជាតិអប្សារា បានអោយដឹងថា កំពុលតារារូបនេះ គឺមកដើម្បីបំពេញបេសកកម្មដ៏ធំមួយ ។

ដោយPage ផ្លូវការរបស់ អជ្ញាធរជាតិអប្សារា បានបង្ហាញនូវរូបភាព១ចំនួនរបស់លោកស្រីដែលកំពុងមានវត្តមាននៅលើទឹកដីអង្គរ និងបន្ថែម Caption ថា​ តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ  លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។

ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព ។

Please enter a valid URL

Relate Post