តារាសំដែង លោក លី សុខជន ដែលគេគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថា ជាឳពុកបង្កើតរបស់តារាសំដែងដ៏ល្បី អ្នកនាង លី ច័ន្ទសីហា នោះ បានធ្វើអោយអ្នកគាំទ្ររ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយពីតារារូបនេះ បានបង្ហោះសារ និងបង្ហាញរូបបុគ្គល១រូប មានឈ្មោះ វី អមដោយការសសេរសារដែលបង្ហាញថា បុរសរូបនោះ គេចវេស មិនព្រមសងលុយ ដែលបុរសរូបនោះខ្ចីគេ ដោយមានលោក លី សុខ ជន ចេញមុខធានា ។
ក្នុងនោះលោក លី សុខជន បានសសេរសារថា ថ្ងៃទី 24ខែ02គម្រប់រយៈពេលមួយឆ្នាំគត់ដែលប្អូនឈ្មោះយ៉េង វី បានទំលាក់ដៃចុះមិនសងលុយគេទាល់តែសោះសូមចូលខ្លួនមកដោះស្រាយជាមួយខ្ញុំដែលប្អូនពឹងឱ្យខ្ញុំធានាលុយឱ្យនោះគឺដល់ពេលខ្ញុំអស់លទ្ធភាពហើយសូមមេត្តាចេញមុខមកទទួលខុសត្រូវលុយនោះផងរថយន្តរបស់ខ្ញុំ ខ្ញុំយកទៅបញ្ចាំគេជាលើកទីពីរម្ដងទៀតហើយដើម្បី យកលុយមកសងគេជំនួសអ្នក ខ្ញុំគ្មានរថយន្តជិះទេហើយអ្នកសន្យាថាក្រោយពេលកូវីតអ្នកនឹងមិនធ្វើបាបខ្ញុំទៀតទេ។ឥឡូវរយៈពេល 3 ខែកន្លងមកទៀតហើយថ្ងៃទី 24 បីដងហើយពេលខ្ញុំខលទៅអ្នកស្ដីឱ្យខ្ញុំថាខលមកអីក៏ខលមកម្ល៉េះ ។
ពេលខ្ញុំមិនខលទៅបីខែកន្លងមកទៀតហើយអ្នកត្រជាក់ស្រួលតែម្ដងចំណែកខ្ញុំជាអ្នកជួយអ្នក បែរជាធ្លាក់ក្នុងរណ្ដៅភ្លើងស្អែកថ្ងៃទី 24 ចេញមុខមកជួបគ្នាបើមិនយ៉ាងដូច្នេះទេខ្ញុំលែងអង្វរហើយ ពេលនេះខ្ញុំសូមបង្ហាញមុខអ្នកហើយអ្នកមិនបាច់រកដាក់ពាក្យប្ដឹងខ្ញុំទៀតទេថាផុសរូបអ្នកអោយអ្នកលើកទូរសព្ទ័ខ្ញុំផងដូចកាលពីលើកមុនដែលខ្ញុំផុសឱ្យអ្នកលើកទូរសព្ទខ្ញុំផងអ្នករកប្ដឹងខ្ញុំថាផុសរូបខ្លួនធ្វើអោយអ្នកខ្មាស់គេ ព្រោះខ្ញុំអង្វរអ្នកយូរណាស់មកហើយអ្នកមិនព្រមអាណិតខ្ញុំសោះ .ហើយផុសដោយប្រយោលមិនបានដាក់មុខនឹងដាក់ឈ្មោះក៏អ្នកនៅតែព្រងើយកន្តើយដែរ។ច្បាប់ក៏ខ្ញុំបានរកទុកហើយដែរបើអ្នកមិនចង់ជួបគ្នានៅមុខច្បាប់អ្នកត្រូវមកជួបខ្ញុំដោះស្រាយអោយខ្ញុំរួចខ្លួនពីបំណុលដែលអ្នកឱ្យខ្ញុំធានាជំនួសអ្នកជាបន្ទាន់ព្រោះខ្ញុំទទួលបន្ទុកជំនួសអ្នកយូរណាស់មកហើយ ។
ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ បុរសរូបនោះ បានធ្វើរឿងគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ លោកលី សុខ ជន ខលទៅមិនលើក ឆាតទៅមិនតប តែបែជាបុរសរូបនោះ ចូលទៅ Comment ក្នុងការផុសនោះថា លោក លី សុខជន កំពុងនិទានរឿងទៅវិញ ។ ហើយនៅប៉ុន្មានម៉ោងក្រោយមក គេឃើញលោក លី សុខ ជន បន្តបង្ហោះសារថែមទៀតថា រឿងនិទានឬប្អូនវី ចាំទៅនិទានចំពោះមុខច្បាប់ទៅ មែនពេលនេះហើយក្លាយទៅជារឿងព្រេងនិទានហើយ កាលពីមុនដែលឯងឲ្យខ្ញុំរត់រកប្រាក់ឲ្យឯងនោះបានជារឿងពិត ។ ហើយបុរសរូបនោះនៅតែបន្តចូលទៅ Comment ទៀតថាលោកមិនរត់ទៅណាទេ ។
យើងមិនដឹងថា តើចេតនា របស់បុរសម្នាក់នេះ មិនមានលុយសង ឬ មិនចង់សងអោយពិតប្រាកដនោះទេ ។ យើងសង្ឃឹមថា លោក លី សុខជន ទទួលបាននូវភាពយុត្តិធម៍ ក្រោយពីលោកយកមុខទៅធានាអោយគេខ្ចីលុយ ផងទៅចុះ ។