ម៉ា ដូណា និងលាឈប់ពីសិល្បៈ១ជីវិត បើចាញ់ក្ដីក្នុងរឿងនេះ

វាមិនមែនជារឿងថ្មីនោះទេ តែវាជារឿងដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលម៉ាដូណា តារា ចំរៀង តារាកំប្លែង តារាសំដែង ដ៏មានប្រជាប្រិយភាព បានប្រកាសថានិថធ្វើរឿង១នេះ ។ លោកអ្នកប្រាកដជាជ្រាបហើយថា លោកម៉ាដូណា បានលក់ទ្រព្យផ្ទាល់ខ្លួនអស់ជាច្រើន ដើម្បីដោះស្រាយបញ្ហាលុយរបស់កូនតុងទីន មិនថាតែដី ខនដូ និងផ្ទះជាដើម ។ ដែលទឹកប្រាក់សរុប ដែលលោកប្រឈមមុខត្រូវដោះស្រាយនោះគឺមិនតិចជាង 50មុឺនដុល្លារនោះទេ ។

តែឥឡូវលោកដោះស្រាយបានខ្លះៗហើយ ក្រោយលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ស្ទើគ្មានសល់ ហើយខ្លួនលោកផ្ទាល់ក្នុងពេលនេះ គឺស្ទើតែដាច់ខ្យល់ម្ដងៗ ផងដែរ ។ តែរឿងរ៉ាវមិនចប់ត្រឹមនិងទេ ដោយសារតែថ្មីៗនេះ ដោយទ្រាំនិងការព្រងើយកន្តើយ របស់កូនតុងទីន១ចំនួន ដែល call មិនលើក ​chat មិនតប លោកម៉ាដូណា បានសម្រេចចិត្តធ្វើរឿងដ៏គួរអោយភ្ញាក់ផ្អើល១ ។

ដោយលោកម៉ាដូណា បានបង្ហោះនូវរូបភាព មុខមាត់ និង Profile facebook របស់កូនតុងទីនទាំងនោះជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមដូចជា Facebook ។ ដោយសារតែការបង្ហោះនេះហើយ បានធ្វើអោយកូនតុងទីនទាំងនោះ កើតជាការក្ដៅក្រហាយ និងខ្មាស់គេផងនោះ អាចនិងដាក់ពាក្យបណ្ដឹងទៅលើតារាកំប្លែង តារាសំដែង ភេទទី៣ របស់យើងផងក៏ថាបាន ។

ព្រោះនៅសុខៗ ស្រាប់តែ នៅថ្ងៃទី 23 ខែកុម្ភៈ ម្សិលមិញនេះ លោកម៉ាដូណា បានបង្ហោះសារយ៉ាងចម្លែក ដែលក្នុងសារនោះបានបង្ហាញថា ក្នុងពេលនេះ លោកអាចនិងកំពុងក្លាយជាអ្នករងពាក្យបណ្ដឹង ពីកូនតុងទីនតបស់លោក ហើយលោកអាចនិងលាឈប់ ពីសិល្បៈបើលោកចាញ់ក្ដី ១នេះ ថែមទៀតផង ។ ដោយក្នុងសារនោះលោកបានសសេរថា បើលោកចាញ់ក្ដីពួកអ្នកឆបោកទាំងនោះមែន លោកនិងឈប់ពីសិល្បៈ១ជីវិត ហើយលោកសង្ឃឹមថា បងៗខាងប៉ូលីស និងខាងតុលារការ ផ្ដល់ការកាត់ក្ដី ដ៏យុត្តិធម៍ជូនចំពោះជនរងគ្រោះយ៉ាងពិតប្រាកដ ហើយលោកក៏សូមអគុណដល់សមាគមន៍សិល្បៈ ដែលជួយរកយុត្តធម៍ជូនលោក ក្នុងរឿងនេះ ។

Please enter a valid URL

Relate Post