លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ប្រាប់ថាម្កុដ MUC ឆ្នាំនេះថ្លៃលើសឆ្នាំមុន ៦ដង

លោកអ្នកដែលតាមដាននិងគាំទ្ររកាប្រកួតបវរកញ្ញានៅក្នុងប្រទេសកម្ពុជា ពិតជាជ្រាបហើយថា       ហាងពេជ្រ CSNJ គឺជាអ្នកឧបត្ថម្ភដ៏ធំក្នុងការធ្វើម្កុដសម្រាប់ Miss Univeres Cambodia នាឆ្នាំកន្លងមក ដែលមានតំលៃរហូតទៅដល់ជិត ៣មុឺនដុល្លារឯណោះ ។ ហើយ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ក៏បានប្រកាសផងដែរថថា និងប្រគល់នូវរង្វាន់ជាទឹកប្រាក់សុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនទៅបវរកញ្ញា ដែលមានឱកាសឡើងទៅដល់ Top 10 ផងដែរ ។

តែឆ្នាំនេះពិតជាពិសេសណាស់ គឺពិតជាពិសេសជាងឆ្នាំមុនយ៉ាងពិតប្រាកដ នេះបើយោងតាមប្រសាន៍របស់លោក លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ក្នុងការ Live នៅលើ Page    ផ្លូវការរបស់ហាងពេជ្រ CSNJ ដែលមានឈ្មោះថា CSNJ Samnang Jewellery នៅមុននេះបន្តិច ។ ដោយលោក លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ បានមានប្រសានសន៍ថា ម្កុដសម្រាប់ Miss Universe Cambodia  ឆ្នាំនេះ គឺលោកតាំងចិត្តនិងរៀបចំយ៉ាងពិសេស មិនថាតែទៅលើគុណភាពនៃពេជ្រ ឬ តំលៃនៃម្កុដនោះទេ ។

ដោយលោកបានមានប្រសាសន៍ថា ក្នុងឆ្នាំនេះ គឺហាងពេជ្រ CSNJ មានគម្រោងធ្វើម្កុដជូន បវកញ្ញាចក្រវាឡ៍កម្ពុជា ឬ Miss Universe Cambodia នូវម្កុដដែលមានតំលៃរហូតទៅដល់ជាង ១០មុឺនដុល្លារឯណោះ ហើយក្រៅអំពីពេជ្រដ៏មានតំលៃហើយនោះអ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺម្កុដនោះបានបង្ហាញចេញនូវអត្តសញ្ញាណរបស់ជាតិខ្មែរយ៉ាងច្បាស់ថែមទៀតផង តាមរយៈការដាំត្បូងពណ៍កន្ទុយក្ងោក ដែលគេដឹងថា ត្បូងនោះមានពណ៍ល្អប្លែកខុសពីត្បូងរបស់ប្រទសដ៏ទៃ ហើយមានតែនៅលើទឹកដីនៃខេត្តរតនគីរីនៃប្រទេសកម្ពុជាយើង តែ១គត់ ។

ហើយលោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ក៏នៅបានបញ្ជាក់ប្រាប់ផងដែរថា នៅឆ្នាំក្រោយនេះ គឺគ្រូផ្នែកហុង ស៊ុយបានទស្សទាយនិងបាននិយាយប្រាប់ថា ត្បូងពណ៍កន្ទុយក្ងោក ឬត្បូងខេត្តរតនគីរី និងបញ្ចេញរិទ្ធ ដូចនេះអ្នកដែលមាន ឬពាក់ត្បូងប្រភេទនេះជាប់និងខ្លួន ពួកគេនិងមានលាភមានជ័យ មានសុខភាពល្អ និងរកទទួលមានបាន ពេញ១ឆ្នាំ តែម្ដង ។

ហើយ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ក៏នៅបានបន្តផងដែរថា លោកមិនមានចេតនា ទាក់ទាញចង់អោយមហាជន ងាកមកចាប់អារម្មណ៍ ឬ ទិញត្បូងប្រភេទនោះនៅហាងពេជ្រ របស់លោកនោះទេ គ្រាន់តែលោកចង់ជំរាបថា បើលោកអ្នក ចង់បានលាភជ័យ ពិតៗ យើងក៏ត្រូវតែពាក់នៅត្បូងពិតៗផងដែរ ហើយបើអ្នកទិញចង់បានត្បូងពិត ត្រូវពិនិត្យអោយបានហ្មត់ចត់ ឬរកទិញនៅហាងណាមួយ ដែលអាចជឿ និងទុកចិត្តបាន 100% ។

Please enter a valid URL

Relate Post