ម្ដាយ Tangmo រងការគម្រាម ស្របពេលរឿងក្ដីកំពុងតែក្ដៅដូចបាយពុះ 

រង្វង់សិល្បៈថៃ ក៏ដូចជាបណ្ដាញសង្គមនៅក្នុងប្រទេសថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយ តារាស្រីល្បីឈ្មោះ Tangmo Nida Patcharaweeraphong ធ្លាក់ពីលើទូកបាត់បង់ជីវិត នៅកណ្ដាលទន្លេ ចៅផ្រាក់យ៉ា ម្ដុំក្រោមស្ពាន ប្រាក់រ៉ាម ចេត កំពង់ផែ ភិប៊ូនស៊ុងក្រាម ខេត្តនន្ទប៊ុរី ក្នុងពេលដែលជិះទូកទៅជាមួយមិត្តភក្តិ នៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ ២០២២ ។ ហើយសពបានរកឃើញនៅវេលារសៀលនៃថ្ងៃទី ២៦ ខែកុម្ភៈ ២០២២ ក្រោយពីចំពេល ៣៩ម៉ោង ក្នុងការស្វែងរក ។

ហើយនៅទីបំផុត នៅថ្ងៃទី ២៧ ខែកុម្ភៈ ២០២២ អ្នកចាត់ការទូទៅផ្ទាល់ខ្លួន របស់តារាស្រីល្បីឈ្មោះរូបនោះ បានប្រាប់ពីមូលហេតុនៃការស្លាប់ថា នាងបានធ្លាក់ពីលើទូកនិងបាត់បង់ជីវិត ក្នុងពេលដែលនាង បានទៅ បន្ទោបង់នៅផ្នែកគូទនៃទូក ហើយរអិលជើងធ្លាក់ទៅក្នុងទឹកទន្លេតែម្ដង ។ ហើយនៅថ្ងៃទី ២៧ ខែកុម្ភៈដដែល ម្ដាយ របស់ Tangmo បានប្រាប់អ្នកសាពត៍មាន និងសមត្ថកិច្ចថា ខ្លួនត្រូវបានគេគម្រាមកំហែង ដោយការយករបស់ចម្លែកមកដាក់នៅផ្ទះរបស់ខ្លួន ។ ដោយលោកស្រី ផាក់និដា ស៊ិរិយុទ្ធថន យោធីន ម្ដាយរបស់ Tangmo បានប្រាប់ថា លោកស្រីត្រូវគេគំរាម ដោយការយកនូវ CD អាថ៍កំបាំង និងសសេរសាយ៉ារញ៉េរញៃ អានមិនចេញ យកមកដាក់នៅមាត់ទ្វាបន្ទប់ស្នាក់ នៅ Apartment របស់ខ្លួន ។

នៅពេលបើកមើល ក៏ឃើញ Album CD របស់ក្រុម Metallica ដែលជាក្រុម Hard rock  ដ៏ល្បី ។ ហើយលោកស្រីបានរក្សាទុកនូវ CD នោះ ជាភស្តុតាង ដើម្បីអោយសម្ថកិច្ចធ្វើការសើបអង្កេតមើលថាតើ អ្នកណាជាអ្នកយកមកដាក់ ? ហើយក្នុងហេតុផលអ្វីដែរ ? ចំណែកឯនៅក្នុង CD នោះមានអ្វី ក៏យើងមិនទាន់ដឹងនោះទេ ព្រោះលោកស្រី ផាក់និដា ស៊ិរិយុទ្ធថន យោធីន ដែលជាម្ដាយរបស់ Tangmo មិមហ៊ានយកមកចាក់មើលនោះទេ ។ ហើយលោកស្រីបានប្រាប់ថា ការដែលយករបស់បែបនេះ មកដាក់បែបនេះ និងក្នុងពេលបែបនេះ គឺច្បាស់ណាស់ វាគឺជាការគំរាម មិនអោយលោកស្រី និយាយ អ្វីផ្ដេសផ្ដាស ឬ ដកពាក្យបណ្ដឹង ក្នុងរឿងករណី ការបាត់បង់ជីវិតរបស់កូនស្រី របស់លោកស្រីជាក់ជាមិនខាន ។

ព្រោះរឿងបែបនេះមិនដែលកើតឡើងនោះទេ ទើបតែក្នុងពេលនេះ ដែលសមត្ថកិច្ចកំពុងតែដុតដៃដុតជើង ក្នុងការរកភស្តុតាង ទាក់ទងទៅនិងការស្លាប់ របស់កូនស្រីលោកស្រី ក៏ស្រាប់តែមានរឿងបែបនេះកើតឡើងតែម្ដង ។ ពាក់ព័ន្ធទៅនិងរឿបនេះ អ្នកប្រើបណ្ដាញសង្គម បាននាំគ្នា បញ្ចេញមតិថា MV ចំរៀងបទ Enter Sadman នេះគឺមានឈុត១ដែលតួឯកលុងទឹក ហើយអត្ថន័យនៃបទចំរៀង ក៏មានលក្ខណៈមិនធម្មតា ដែលធ្វើអោយអ្នកទស្សនាអាចនិងគិតថាជាការគំរាមផងក៏ថាបាន ។ ហើយមតិខ្លះទៀតគិតថា ជាការផ្ញើសារជំនួសសំដី នូចអ្វីដែលគេចង់និយាយ តែមិនហ៊ាននិយាយ ទៅវិញ ព្រោះតែខ្លាចអ្វី១ ។

Please enter a valid URL

Relate Post