Update..! មកស្ដាប់ការបកស្រាយរបស់អ្នកនៅលើទូក អំពីវិនាទីចុងក្រោយរបស់ Tangmo Nida

Share on facebook
Share on linkedin
Share on telegram

ការណីតារាស្រីល្បីឈ្មោះ Tangmo Nida Patcharaweeraphong បាត់បង់ជីវិតដោយធ្លាក់ពីលើទូក នៅវេលាម៉ោង ១០ និង ៣០នាទី យប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ មុននិងរកសពឃើញនៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ តាមដែលកម្មវិធី ធ្លាប់បានជំរាបកន្លងមក ។ ចុងក្រោយបំផុតនេះ កម្មវិធី ហួនក្រាក់ស៊េ ដែលជាកម្មវិធីដ៏ល្បី របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិលេខ៣ថៃ ដែលមានលោក នុម កាន់ឆៃ ជាពិធីករដ៏ល្បី តំណើរការកម្មវិធីផងនោះ បានអញ្ជើញ អ្នកទាំង ៥រូប ដែលមានវត្តមាននៅលើទូក ក្នុងហេតុការនោះ មកចូលរួម​ផ្ដល់កិច្ចសម្ភាន៍ បើកចិត្តនិយាយការពិត អំពីរឿងរ៉ាវនៅក្នុងយប់នោះ តើមានអ្វីកើតឡើងខ្លះ ? តែក្នុងចំណោម ៥រូបនោះ គឺបានមកចូលរួមតែ ៤រូបតែប៉ុណ្ណោះ គឺ លោក ប៉ , លោកចប , កញ្ញាក្រាក់ទិ និង​កញ្ញា សេន ចំណែកឯ លោក រ៉ូបឺត មិនបានចូលរួមនោះទេ ។ ដែល លោក រ៉ូបឺត នេះហើយ ដែលបានធ្វើអោយគេចាប់អារម្មណ៍លើខ្លួនយ៉ាងខ្លាំង  ក្រោយពីលោក បានដូរឈ្មោះថ្មី លុប Follower ក្នុង Instargram អស់គ្មានសល់ និងដាក់ជា Private  ភ្លាមៗក្រោយពេលកើតហេតុការណ៍នេះ ។

ក្រឡេកទៅមើលកិច្ចសម្ភាសន៍វិញ គឺ លោក ប៉ , លោកចប , និង កញ្ញាក្រាក់តិ បានប្រកែករៀងខ្លួន ថា​ខ្លួនមិនបានចាប់អារម្មណ៍ទៅលើ Tangmo នោះទេ គឺមានតែ កញ្ញា សេន តែម្នាក់គត់ ដែលនៅក្បែ ម៉ូ នៅពេលដែលនាងធ្លាក់ទឹក ។ ដោយពួកគេបានដំណាលសាច់រឿងថាមុនពេលចុះទូក ពួកគេបានបបួលគ្នាទៅបន្ទប់ទឹកអោយហើយ ព្រោះត្រូវជិះទូកយូ  រួមទាំង ម៉ូ ផងដែរ ដល់ទៅ២ដង ឯណោះ តែនាងមិនទៅ ហើយនៅលេងទូរស័ព្ទបន្ត ដោយពួកគេមិនដឹងថានាងជាប់និយាយជាមួយអ្នកណា ឬកំពុងកែរូបនោះទេ ។  រួចរាល់ហើយ ពួកគេក៏ចុះទូក និងផឹកស្រាបន្ត និងផឹកបណ្ដើ ថតរូបបណ្ដើរ ។ ហើយកញ្ញា សេន ក៏ទៅអង្គុយនៅផ្នែកក្រោយនៃទូក ដោយនាងប្រាប់ថា នៅខាងមុខត្រូវខ្យល់ផ្សារភ្នែក ។ ហើយនាងអង្គុយនៅទីនោះរហូត ។ រហូតដល់ម៉ោង ១០ និង ១៣នាទី ទូកចតនៅស្ងៀម តែមិនបានពន្លត់ម៉ាសុីននោះទេ ។

ដល់ម៉ោង ១០កន្លះ ម៉ោងដែលកើតហេតុ កញ្ញា ក្រាក់ទិ នាងបានប្រាប់ថាក្នុងពេលនោះនាងពិតជាមើលអ្វីមិនឃើញនោះទេ ហើយម្យ៉ាងទៀត ពួកគេឈប់ថតរូបហើយ នាងអង្គុយមើលទេសភាពលេង លោករ៉ូបឺត ជាអ្នកកាន់ចង្កូតទូក លោកប៉ ឈនៅម្ខាងទៀត នៃលោក​រ៉ូបឺត និងលោក ចប អង្គុយក្រោយអ្នកបើក ហើយ សេន អង្គុយនៅខាងក្រោយ ហើយកន្លែងនោះអាចផ្ដេកខ្លួនដេកបានផងដែរ ។ ដល់ពេលកើតហេតុ គឺក្រាក់ទិ នាងប្រាប់ថានាង មិនបានមើលថា​ម៉ូនៅឯណានោះទេ ? ចំណែកឯ លោកប៉ ក៏ដូចគ្នា ដោយលោកឈនៅក្បាលទូកដែលជាកន្លែងដ៏ល្អ ក្នុងការមើលទេសភាព ។ ចំណែកឯ លោក ចប ជាអ្នកអង្គុយនៅកន្លែងបើកទូក បានឃើញនាងដើរកាត់ តែមិនបានតាមមើលថាតើនាងដើរទៅណានោះទេ ។ នៅពេលដែល ម៉ូដើរទៅដល់ផ្នែកក្រោយនៃទូក នាងក៏សុំសេន ដើម្បី បន្ទោបង់ ដោយនាងនិយាយថា យើងសុំនោម១ និយាយហើយនាងក៏អង្គុយចុះ និងកាន់ជើងទាំង២របស់សេន ។

សេន ក៏មិនបានប្រាប់អោយគេពន្លត់ម៉ាសុីនទូកដែរ ហើយនាងក៏បន្តលេងទូរស័ព្ទតទៅទៀត ។ ហើយក្រោយពេលបន្ទោបង់រួចហើយ ម៉ូ ក៏ក្រោកឈ ហើយរាងទ្រេតខ្លួនទៅលើសេនបន្តិច ហើយកន្លែងដែល ម៉ូ ឈរនោះគឺមិនអាចអង្គុយបានទេ បើអង្គុយខុសទំនងនិងធ្លាក់ទឹកតែម្ដង ព្រោះ មិនមានអ្វីតោង ឬកាន់នោះទេ ។ សេនភ្ញាក់ព្រឺត ពេលម៉ូទ្រេតខ្លួនលើនាង ហើយនាងប្រាប់ទៅ ម៉ូថា ចាំបន្តិច នាងសុំតាំងជំហ៊រសិន កុំអាលទាញនាង ។ ម៉ូក៏ញាក់មុខដាក់សេន ។ តែក្នុងពេលនោះ ម៉ូ ដូចជាទប់លំនិងខ្លួនមិនបាន ហើយក៏ទ្រេតខ្លួនទៅចំណុចគ្រោះថ្នាក់ ដែលមិនមានសូម្បីតែកន្លែងតោង ។ ហើយនាងក៏ដួលទៅកន្លែងនោះ និងរអិលធ្លាក់ពីលើទូកតែម្ដង ។ ពិធីករសួរ សេន ថាតើពេលនោះ នាងឃើញ ម៉ូធ្លាក់ផ្ទាល់ភ្នែកតែម្ដងមែនទេ ? នាងឆ្លើយថាមែន ? តែនាងជួយមិនបាន ព្រោះផុតដៃ នាងឈោងមិនដល់ ។ ហើយពិធីករសួថា តើ ម៉ូ បាននោមទេ នាងថា ម៉ូ បាននោម ១០០ភាគរយ បើមិននោម ម៉ូ មិនទៅទីនោះទេ ។

ពិធីករបន្តនិយាយថា គ្រប់គ្នានៅឆ្ងល់រឿងនេះ ថា Tangmo ពិតជានោមឬមិននោម ហើយបើនោមៗតាមវិធីណា ព្រោះឈុតដែលនាងស្លៀក គែមិនមានរូត ឬ ឡេវដោះនោះទេ ។ ហើយអ្នកខ្លះទៀត ក៏បាននិយាយថា ម៉ាសុីនទូកមិនបានពន្លត់ ស្លាបចាក់នៅតែវិល ដូចនេះ បើនាងនោមមែន ខ្យល់អាចនិងបក់ទឹកនោម ដែលនាងនោម សាចទៅលើខ្លួននាងវិញជាមិនខាន ។ តែ សេន បានតបថា នាងពិតជាមិនបានមើលមែន ទើបមិនដឹងថា ម៉ូ នាងនោមឬមិននោម ហើយបើនោម តើនាងនោមបែបណានោះទេ ។​ហើយម្យ៉ាងទៀត វិធីនៃការដោះស្រាយទុកធុរៈផ្ទាល់ខ្លួនបែបនិង គឺមានវិធីរៀងៗខ្លួន យើងមិនអាចកាត់សេចក្ដីថា គួរធ្វើបែបណានោះទេ  ។ ហើយក្រោយពី ម៉ូ ធ្លាក់ទៅ សេន ក៏ស្រែកអោយគេជួយ ចំណែកឯ ចប ក៏ដូចគ្នា ហើយលោកព្យាយាមចាំកន្លែងដែលម៉ូធ្លាក់ តែវាងងឹតពេក មិនងាយស្រួលក្នុងការចំណាំនោះទេ ។ ហើយពួកគេចំណាយពេលក្នុងការរក តាំងពីម៉ោងជាង១០នោះ រហូតដល់ម៉ោង១ជាង តែមិនបានលទ្ធផលអ្វីនោះទេ ។ ហើយរឿងរ៉ាវគឺបន្តដូចជា ពត៍មានដែលផ្សាយចេញទៅនោះឯង ។

Please enter a valid URL

Relate Post