ដឹងហើយមិនអាណិតមិនបាន..! អៀង ចេនឡា ជួបបញ្ហាជាច្រើន មុនបាត់បង់ជីវិត

Share on facebook
Share on linkedin
Share on telegram

មានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងរាត្រីនៃថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ យប់មិញនេះ ក្រោយមានអ្នកសិល្បៈច្រើនលើសលប់ បានបង្ហោះរូបភាពនិងសារ រំលែកទុក្ខជូន តារាចំរៀង លោក អៀង ចេនឡា ដែលត្រូវបានគេដឹងថា លោកបានទទួលមរណៈភាព ដោយជំងឺរលាកស្រោមខួធ្ងន់ធ្ងរ ។ ហើយបើយោងតាមការបង្ហោះសារ របស់លោក សុខ រ៉ាសុី ពិធីករដ៏ល្បី ដែលត្រូវជាប្អូនប្រុស បង្កើតរបស់លោក អៀង ចេនឡា បានអោយដឹងថា លោកអៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់ខ្លាំង និងផុតដង្ហើម ក្រោយដក អុកសុីហ្សែន នៅវេលាម៉ោង ៨ និង ៣៨នាទី នៃថ្ងៃច័ន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២២ យប់មិញនេះ ។

តាមរយៈការផ្ដល់ពត៍មានពីលោក សុខ រ៉ាសុី បានអោយដឹងថា តារាចំរៀងលោក អៀង ចេនឡា មុននិងលោកផុត​សង្ខាលាចាកលោកនេះយ៉ាងស្ងប់ស្ងាត់នោះ គឺលោកជួបបញ្ហាជាច្រើន តែយើងមិនបានដឹងថា លោកជួបបញ្ហាអ្វីខ្លះនោះទេ គឺបានដឹងត្រឹមថា​លោកពិបាកចិត្ត យ៉ាងខ្លាំង ដល់ថ្នាក់បាយមិននឹក ទឹកមិនស្រេក ហើយនោះហើយដែលជាឱកាស់ដែលជំងឺក្នុងខ្លួនរបស់លោក វាមានឱកាស ក្នុងការរុករានទន្ទ្រាន រាងកាយលោក រហូតលោក មានជំងឺថ្មី គឺរលៀកស្រោមខួរក្បាល ។

ដោយលោក សុខ រ៉ាសុី បានប្រាប់ថា គ្រួសារ និងបងប្អូនទាំងអស់ មិនដែលដឹងថាលោកមានជំងឺរលៀកស្រោមខួក្បាលនោះទេ ដឹងត្រឹមថាលោកមានជំងឺ ទឹកចូលសួត និងលើសជាតិស្កតែប៉ុណ្ណោះ ។ ហើយការដែលបានដឹងថាលោក អៀង ចេនឡា មានជំងឺរលៀកស្រោមខួ គឺក្រោយពេលដែលលោកធ្លាក់ខ្លួនឈឺជាលើកទី២ គឺលោកចាប់ផ្ដើមរវើរវាយ និយាយតែឯង ហើយមានពេល១ លោកបានដើរចេញពីផ្ទះ ទាំងខ្លួនទទេថែមទៀតផង តែបានបងប្អូនជួយឃាត់ និងនាំគាត់ចូលក្នុងផ្ទះវិញ ។ តែលោក សុខ រ៉ាសុី នៅបានបញ្ជាក់ផងដែរថា ទោះជាលោកមានជំងឺធ្ងន់ធ្ងរយ៉ាងណា តែពេលធ្វើការ គឺលោកទប់អារម្មណ៍បាន និងនិយាយស្ដីជាមួយក្រុមការងារបានធម្មតា ។

ទាក់ទងនិងជំងឺនេះ គ្រូពេទ្យបានប្រាប់ថា ទោះបីជាទៅព្យាបាលនៅប្រទេសណា ក៏មិនលើសពីនេះនោះដែរ ទើបលោក សុច រ៉ាសុី និងក្រុមគ្រួសារ សម្រេចចិត្ត ព្យាបាលលោកនៅពេទ្យកាល់ម៉ែត្រ ។ ហើយអ្វីដែលកាន់តែខ្លោចចិត្តថែមទៀតនោះ លោកសុខ រ៉ាសុី បានប្រាប់ថា ក្នុងគ្រួសារ គឺលោកមានបងប្អូនតែ៣នាក់ប៉ុណ្ណោះ ដោយបងស្រីរបស់លោកលាចាកលោកទៅចោលអ្នកទាំង២ យូរគួរសមហើយ ហើយឥឡូវ លោកអៀងចេនឡា ដែលជាបងប្អូនបង្កើតសល់តែ១នៅក្នុងគ្រួសារ ក៏បានលាចាកលោកថែមទៀត នៅក្នុងពេលនេះ គឺលោកមិនមាននៅសល់បងប្អូនបង្កើតឯណាទៀតនោះទេ ។

ត្រឡប់ទៅកាន់ពិធីបុណ្យសពវិញ គឺធ្វើឡើងនៅ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ3 ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

Please enter a valid URL

Relate Post