នៅតែជាប្រធានបទដ៏ក្ដៅគុគ នៅក្នុងបណ្ដាញសង្គមនៅក្នុងប្រទេសថៃ ក្ក្នុងករណី តារាស្រីល្បីឈ្មោះ Tangmo Nida Patcharaweeraphong ធ្លាក់ពីលើទូកបាត់បង់ជីវិត នៅកណ្ដាលទន្លេ ចៅផ្រាក់យ៉ា ម្ដុំក្រោមស្ពាន ប្រាក់រ៉ាម ចេត កំពង់ផែ ភិប៊ូនស៊ុងក្រាម ខេត្តនន្ទប៊ុរី ក្នុងពេលដែលជិះទូកទៅជាមួយមិត្តភក្តិ នៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ ២០២២ ។ ហើយសពបានរកឃើញនៅវេលារសៀលនៃថ្ងៃទី ២៦ ខែកុម្ភៈ ២០២២ ក្រោយពីចំណាយពេល ៣៩ម៉ោង ក្នុងការស្វែងរក ។
ហើយក្នុងពេលនេះ កំដៅនៃពត៍មាន គឺកាន់តែកើនកំដៅ ខ្លាំងឡើងៗ នៃព្រឹកថ្ងៃទី ១ ខែមិនា ឆ្នាំ ២០២២នេះ ។ ក្រោយពីកម្មវិធី រឿងឡៅ ឆាវនី របស់ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិលេខ៣ ដែលមានពិធីករដ៏ល្បី លោក សរ៉យុធ ស៊ុថាត់ណាក់ជីនដា បានបង្ហាញថា មានការជួបស្នាមជាំនៅផ្នែកខាងក្រោយ ក្បែក្លៀកខាងស្ដាំ មានទំហំប៉ុន ផ្លែក្រូចឆ្មា នៅលើខ្លួនរបស់ លោកចប ។ ហើយកើតជាសំនួរសួរថា ជាស្នាមមកពីអ្វី ? ហើយក៏មានស្នាមស្រដៀងៗ ទៅនិង ស្នាមកោសឬក្វាចនៅនិងក និងនៅមានស្នាមរបួសនៅនិងដៃខាងឆ្វេងថែមទៀតផង ។ ហើយលោកចប បានប្រាប់អ្នកសាពត៍មានថា លោកបានដួលនៅលើទូក ក្នុងកំឡុងពេល ស្វែងរក ម៉ូ ។
បន្ទាប់ពីនោះ លោក ប៉ ដែលជា បុគ្គល១រូបនៅក្នុងហេតុការណ៍នោះដែរនោះ បានបញ្ជាអោយ អ្នកសារពត៍មាន លុបរូបភាព លុបសម្លេង សម្ភាសន៍ និង Format mamry card ទាំងអស់ចោលតែម្ដង ។ តែចុងក្រោយ លោក សរ៉យុធ ស៊ុថាត់ណាក់ជីនដា បានបង្ហាញរូបភាព របស់លោក ចប ក្នុងពេលដែលលោក ដូរអាវ ។ ហើយលោក សរ៉យុធ ស៊ុថាត់ណាក់ជីនដា នៅបានបន្ថែម Caption ថា ស្នាមជាំ ចប ប្រាប់ថា ដួលនៅលើទូក ក្នុងពេលចេញតាមរកតេងម៉ូ ។ កុំអាលកាត់សេចក្ដី អ្វីទាំងអស់ណាបាទ ទុកអោយច្បាប់អ្នកចាត់ការទៅ ។
ក្រៅពីនេះ ទូរទស្សន៍ប៉ុស្តិលេខ៣ថៃ ដដែល ក៏បានបង្ហាញ រូបភាព វីឌីអូគ្លីប ចេញពីកាមេរ៉ា សុវត្ថិភាព អំពីសកម្មភាព ដែលអ្នកសាពត៍មានសុំសម្ភាសន៍ លោក ចប ដែលកំពុងតែដូរអាវ ដែលលោកពាក់មកពីផ្ទះ មកពាក់អាវដែលលោកពាក់ក្នុងថ្ងៃកើតហេតុវិញ ដើម្បីចូលរួមក្នុងកិច្ចសម្ភាសន៍ ក្នុងកម្មវិធី ហួន ក្រាក់ស៊ែ ។
គួរបញ្ជាក់ផងដែរថា ស្នាមកោសឬខ្វាចនោះមិនមែនមានតែនៅលើខ្លួន លោក ចប តែម្នាក់នោះទេ គឺនៅលើថ្ងាស របស់ សេន ក៏មាន ស្នាមស្រដៀងគ្នានោះផងដែរ ។