មរណៈភាព ឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ គឺជាការបាត់បង់ធនធានមនុស្សរស់ផ្នែកសិល្បៈ វប្បធម៍ និងសាសនា ១រូបដ៏សំខាន់

នេះគឺជាដំណឹងដ៏លោកសៅ១បន្ទាប់ពីការចាកចេញដោយគ្មានថ្ងៃត្រឡប់របស់ តារាចំរៀង តារាកំប្លែង តារាសំដែង លោក អៀង ចេនឡា ។ នោះគឺការទទួលមរណៈភាពរបស់ ឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ ដែលជាមរតកមនុស្សរស់ដ៏សំខាន់ លើផ្នែក សិល្បៈនិងសាសនា ។

ព្រោះថា ឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ  ដែលជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា កាលនៅមានជីវិតលោកតែងតែធ្វើបទបង្ហាញពីដំណើរដើមទង នៃការធ្វើបុណ្យទានផ្សេងៗ ព្រមទាំងមានគំនិតអភិរក្សវប្បវធម៌ ប្រពៃណីខ្មែរនិយម រហូតដល់សិល្បករ-សិល្បការិនីខ្មែរគោរពស្រឡាញ់លោកយ៉ាងច្រើន។

ទាក់ទងទៅនិងមរណៈភាព របស់ ឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ ត្រូវបានគេដឹងថា លោក បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២០ មកម្លេះ ។ ហើយទើបតែនៅព្រឹកថ្ងៃទី២ ខែមីនា នេះ ស្រាប់តែលេចដំណឹងថាឯកឧត្ដមទ្ទេសាចារ្យ ប៉ុក វណ្ណធីរ បានទទួលមរណភាពហើយ ៕

តាមរយៈកាបង្ហោះសារ របស់តារាចំរៀង ដ៏ល្បី កញ្ញា វី ឌីណែត ដែលត្រូវបានគេដឹងថា កញ្ញា ជាក្មួយស្រីរបស់ ឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ  ។ ដោយនាងបានសសេរសារថា អ៊ុំអេីយអ៊ុំ​ អ៊ុំហត់ហេីយ​ ពីពេលនេះទៅអ៊ុំឈប់លេបថ្នាំឈប់ចាក់ថ្នាំទៀតហេីយ សូមវិញ្ញាណ្ខ័ន្ធអ៊ុំបានទៅកាន់សុខគតិភព​ អរគុណនៅមរតកចុងក្រោយដែលផ្តល់អោយក្មួយ និងគ្រួសារអ៊ុំសរសេរ តាក់តែង រកនឹកទាំងយប់ ទាំងថ្ងៃនូវប្រវត្តិម្តាយរបស់ក្មួយ ទាំងសុខភាពអ៊ុំខ្សោយ ហេតុអ្វីអោយខ្ញុំបាត់បង់មនុស្សជាទីស្រលាញ់ផ្ទួនៗបែបនេះ??? ។

គួររំលឹកផងដែរថា នេះគឺជាការបាត់បង់ផ្ទួនៗ នូវមនុស្សជាទីស្រឡាញ់ របស់កញ្ញា វី ឌីណែត ក្នុងអំឡុងពេល កូវីតរាតត្បាតនេះ ។ យើងសង្ឃឹមថា មហាជន និងអ្នកគាំទ្ររនាង និងនៅតែបន្តគាំទ្ររនិងផ្ដល់កម្លាំងចិត្តអោយនាងបន្តទៀត ដើម្បីអោយនាង ឆ្លងកាត់នូវរយៈពេលដ៏ខ្លោចផ្សារ១នេះ ទៅបាន ។

Please enter a valid URL

Relate Post