អាណិតខ្លោចចិត្ត..! កូនប្រុសអ្នកនាងយក់ ឋិតរដ្ឋា របួសបាក់ដៃ ក្នុងថ្ងៃខួបកំណើតខ្លួន

ពិតជារឿង១ ដែលគ្រប់គ្នានឹកស្មានមិនដល់ថាវាមានរឿងបែបនេះកើតឡើង ហើយនិងចៃដន្យបែបនេះ ។

ដោយនៅមុននេះ បន្តិច លោក ឃុំ ប៉ុណ្ណាដែត ស្វាមី អ្នកនាង យក ឋិតរដ្ឋា ដែលគេដឹងថា កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងតួនាទីជាម្ចាស់គម្រោងដីឡូ៍ និងវីឡាដ៏ធំ ផងនោះ បានបង្ហោះនូវរូបភាព១ចំនួន ពាក់ព័ន្ធទៅនិង គ្រោះថ្នាក់បាក់ដៃខាងឆ្វេង របស់កូនប្រុសរបស់លោក ជាមួយនិង caption ខ្លី តែមានន័យអាណិតកូនខ្លួនយ៉ាងខ្លាំងថា កូនអើយកូន មកបាក់ដៃអី ចំថ្ងៃខួបកំណើតទៀត ឆាប់ជាណាកូនសម្លាញ់ ។

ចំណែកឯអ្នកនាង យក់ ឋិត រដ្ឋា ដែលជាមាតាផងនោះ បាន Share status របស់ស្វាមីខ្លួន ហើយបន្ថែម Caption ថា ឆាប់ជាណាកូនសម្លាញ់ម៉ាក់ ។ ចំថ្ងៃខួបទៀត ។ ពាក់ព័ន្ធទៅនិងគ្រោះថ្នាក់បាក់ដៃ កូនប្រុសតារាល្បីរូបនេះ ក្រុមការងារយើងបានធ្វើការសាកសួរ ទៅលោក ឃុំ ប៉ុណ្ណាដែតផ្ទាល់ ចង់ដឹងអពីអាការរបស់កូនលោក និងមូលហេតុនៃការជួបគ្រោះថ្នាក់រហូតបាក់ដៃនេះ ។

ដោយលោក ឃុំ ប៉ុណ្ណាដែត បានប្រាប់មកក្រុមការងារយើងថា កូនប្រុសរបស់លោកដែលជួបគ្រោះថ្នាក់បាក់ដៃក្នុងពេលនេះ មានឈ្មោះថា ឃុំ រដ្ឋាណាលីឌី ហៅ តុងតុង និងជាកូនទី២ របស់លោក ។ ហើយមូលហេតុនៃការបាក់នោះលោកក៏មិនបានដឹងច្បាស់ដែរ ព្រោះលោកនៅកន្លែងធ្វើការ ឯកូនលោកនៅឯសាលារៀន លោកបានត្រឹមដឹងថា មានក្រុមការងាខាងសាលា បាន ​Call មកប្រាប់ថា កូនលោកជួបគ្រោះថ្នាក់បាក់ដៃក្នុងពេលដែលរត់លេង និងប្រើឧបករណ៍ផ្សេងៗ នៅក្នុងសួនកុមារ របស់សាលា ដែលកូនលោករៀន ៕

ហើយលោកក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅយកកូនប្រុសរបស់លោក ទៅមន្ទីពេទ្យ តែម្ដង ។ តាមរយៈការពិនិត្យ និងថតមើលរួចមកបានអោយដឹងថាកូនប្រុសរបស់លោក គឺគ្រោះថ្នាក់បាក់ឆ្អឹងដៃខាងឆ្វេង ហើយលោកគ្រូពេទ្យទាមទារ ធ្វើការវះកាត់​ ដើម្បីតម្រង់ឆ្អឹង​និងតភ្ជាប់ឡើងវិញតាមរយៈការអបដែក តែលោកសុំការអនុញ្ញាតពីលោកគ្រូពេទ្យ កុំអាលធ្វើការវះកាត់អី និងជំនួសដោយការប៉ង់សុីម៉ង អប ជំនួសវិញ ។

ហើយបើមានការវិឌ្ឈន៍ទៅជាយ៉ាងណា លោកនិងប្រាប់ក្រុមការងារជាបន្តទៀត ។ ក្រុមកាងារនៃកម្មវិធីក៏សូមជូនពរក្មួយប្រុស ឆាប់ជា និងមានសុខភាពល្អដូចដើមក្នុងពេលឆាប់ៗនេះ ។

Please enter a valid URL

Relate Post