មកមើលរូបភាពថ្មីបំផុតរបស់ Paing Takhon ក្រោយពេលមានសេរីភាពវិញ

លោកអ្នកប្រហែលបានជ្រាបហើយថា កន្លងមកនេះពត៍មានដែលថា Paing Takhon ត្រូវតុលាការកាត់ក្ដីអោយជាប់ឃុំ ៣ឆ្នាំ គឺបានល្បីខ្ទរខ្ទារ ជាសកល ។ ហើយក្រៅពីនោះ តុលាការនៅបានបង្គាប់បញ្ជា អោយដាក់ទារុណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើតារាបង្ហាញម៉ូតដ៏ល្បីល្បាញរបស់ប្រទេសភូមារូបនេះ អោយធ្វើការធ្ងន់ៗ នៅក្នុងទីឃុំឃាំង ថែមទៀតផង ។

ក្រោយពី លោក Paing Takhon តារាបង្ហាញម៉ូត ដ៏ស្រស់សង្ហា ជាតារាសំដែង ដ៏មានប្រជាប្រិយភាព និងជាកូនសេដ្ឋី១រូប នៅប្រទេស មីយ៉ាន់ម៉ា ផងនោះ បានចូលរួមក្នុងកូដកម្មប្រឆាំងទៅនិងរដ្ឋាភិបាលយោធា នៃប្រទេស មីយ៉ាន់ម៉ា ហើយត្រូវ តុលារការចោទប្រកាន់ថា បានធ្វើខុសនិងច្បាប់រដ្ឋ ក្នុងមាត្រា 55 B ។ ហើយរូបគេ ត្រូវបានជាប់ឃុំ តាំងពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១​​ មកម្លេះ ក្រោយពីមានការចេញដេកា ចាប់ខ្លួន ។

ហើយនៅទីបំផុតដំណឹងល្អ ក៏បានមកដល់ ដោយនៅថ្ងៃទី ២ ខែមិនានេះ មានការរាយកាណ៍មកថា រដ្ឋាភិបាលយោធា សរមីនធុន ចេញសេចក្ដីប្រកាសថា តារា អ្នកសំដែង និងអ្នកដឹកនាំរឿង១ចំនួន រួមទាំង លោក  Paing Takhon ផងដែរនោះ បានទទួលការដោះលែង អោយមានសេរីភាពវិញហើយ ។

ដោយក្នុងនោះ ក្រៅពីលោក Paing Takhon ហើយនោះ អ្នកដែលទទួលបាននូវសេរីភាពវិញដែរនោះមានចំនួន ៥នាក់ ដែលមានដូចជា ប្ដីប្រពន្ធតារាសម្ដែង ​Pyay Ti Oo​ និង ​Eaindra Kyaw Zin,​ តារាសម្ដែង ​Lu Min​,  អ្នកដឹកនាំរឿង ​Wyne​ និង តារាសម្ដែង ​Win Min Than​ ផងដែរ ។

ស្របពេលដែល អ្នកប្រើបណ្ដាញសង្គម បាន Share តៗគ្នា នូវរូបភាពរបស់ Paing Takhon ក្នុងលក្ខណៈ Video call ជជែកគ្នាជាមួយមិត្តភក្កិ ឈ្មោះ Lucus ក្រោយពីទទួលបាន សេរីភាពវិញ ។ ក្នុងនោះក្រៅពីជជែកគ្នា បែបនឹករលឹកគ្នា ព្រោះខកខានបានជួបជាយូមកហើយនោះ ក្នុងការសន្ទនានោះ គឺមានទាំង សំណើច ស្នាមញញឹម និងទឹកភ្នែកថែមទៀតផង ។

ដោយម្ចាស់ដើមនៃរូបភាព វីឌីអូ នោះ បានបន្ថែម Caption ថា វីឌីអូពេញ ប្អូន ប៉ែង វីឌីអូ ខល  ជជែកជាមួយមិត្ត ក្រោយត្រូវដោះលែង អោយមានសេរីភាព ។ ហើយគួរបញ្ជាក់ផងដែរថា វីឌីអូ ដែលកំពុងតែ ចែកចាយក្នុងពេលនេះ គឺមិនមានសម្លេងនោះទេ តែគ្រាន់តែស្នាមញញឹមរបស់ លោក Paing Takhon ក៏អាចធ្វើអោយ អ្នកគាំទ្ររ ញញឹមទាំងទឹកភ្នែកបានដែរ ។

Please enter a valid URL

Relate Post