អ្នកនាង ម៉ៅ សុីណាត ជួបទុក្ខធំបាត់បង់លោកឳពុក ជាទីស្រឡាញ់

មួយរយៈកន្លងមកនេះ យើងឃើញថា ក្នុងរង្វង់សិល្បៈខ្មែរ ហាក់ដូចជាជួបតែរឿងសោកសៅឥតល្ហែ គឺបន្តបន្ទាប់តែម្ដង ដោយចាប់ផ្ដើមពីលោកអៀង ចេន ឡា​ តារាចំរៀង តារាសំដែង តារាកំប្លែង លោកអៀង ចេន ឡា ទទួលមរណៈភាពដោយជំងឺរលាកស្រោមខួ ធ្វើទុក្ខញាំញីលោក យ៉ាងខ្លាំង មុននិងលោកលាចាកទៅ ដោយគ្មានថ្ងៃត្រឡប់ ។ 

និងបន្តដោយ ការទទួលមរណៈភាពរបស់ ឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ ដែលជាមរតកមនុស្សរស់ដ៏សំខាន់ លើផ្នែក សិល្បៈវប្បធម៍ និងសាសនា ។ ព្រោះថា ឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ  ដែលជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា កាលនៅមានជីវិតលោកតែងតែធ្វើបទបង្ហាញពីដំណើរដើមទង នៃការធ្វើបុណ្យទានផ្សេងៗ ព្រមទាំងមានគំនិតអភិរក្សវប្បវធម៌ ប្រពៃណីខ្មែរនិយម រហូតដល់សិល្បករ-សិល្បការិនីខ្មែរគោរពស្រឡាញ់លោកយ៉ាងច្រើន។ ហើយលោកក៏ជាអ៊ុំប្រុស របស់តារាចំរៀងដ៏ល្បី កញ្ញា វី ឌីណែត ផងដែរ ។

ហើយក្នុងពេលនេះ ក្នុងរង្វង់សិល្បៈខ្មែរដដែលគឺជួបរឿងទុក្ខសោកទៀតហើយ ដោយតារាចំរៀង សំនៀងក្រអួន រាងតូចច្រឡឹង អ្នកនាង ម៉ៅ សុីណាត បានបាត់បង់មនុស្សជាទីគោរពស្រឡាញ់ ពេញក្នុងជីវិត បានលាអ្នកនាងទៅ ដោយគ្មានថ្ងៃត្រឡប់  នោះគឺលោកឳពុករបស់អ្នក ម៉ៅ សុីណាត ។ ដោយលោកមានឈ្មោះ ពិតថា ម៉ៅ ឡេង បានទទួលមរណៈភាព ដោយជរាពាធ ក្នុងព្រះជន្មាយុ ៨២ឆ្នាំ ក្នុងវេលាម៉ោង ៣ និង ៤៥នាទី នៃព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ ។

ហើយពិធីបុណ្យបានរៀបចំតាមប្រពៃណីធម្មតាតែមិនមានការអញ្ជើញភ្ញៀវចូលរួមនោះទេ ។  ព្រោះអ្នកនាង ម៉ៅ សុីណាត បានប្រាប់ថា ក្នុងពេលនេះ មិត្តភក្តិបងប្អូន និងមិត្តរួមអាជិព មួយចំនួន គឺកំពុងតែការពារខ្លួន ពីការរីករាតត្បាតជំងឺកូវីត ១៩ បំលែងថ្មី ហើយអ្នកខ្លះ ក៏បាត់បង់ចំណូល និងកំពុងតែខ្វាយខ្វល់ ពីជីវភាពគ្រួសារ ដូចនេះពួកគេមិនមានពេលឯណា មកចូលរួមបុណ្យសពនោះទេ ។ ហើយទាក់ទងទៅនិងបុណ្យ ៧ថ្ងៃ និងបុណ្យ១០០ថ្ងៃ ក៏អ្នកនាងរៀបចំតាមប្រពៃណី ដូចថ្ងៃបុណ្យសពដែរ ហើយអ្នកនាងក៏មិនជំរាបអញ្ជើញភ្ញៀវ ដូចគ្នា ក្រោមហេតុផលដូចទៅនិង ថ្ងៃបុណ្យសពផងដែរ ។

យើងឃើញថា ក្រោយពេលដែលអ្នកនាង ម៉ៅ សុីណាត បានបង្ហោះរូបភាព លោកឳពុកជាទីស្រឡាញ់ និងបន្ថែមសារដ៏គួរអោយស្រណោះហើយនោះ មានមហាជន អ្នកគាំទ្ររ និង Friend Facebook របស់អ្នកនាង បានចូលទៅ Comment ចូលរួមរំលែកទុក្ខយ៉ាងច្រើន​គួរអោយចាប់អារម្មណ៍ ។ គួរបញ្ជាកល់ផងដែរថា ចាប់តាំងពី មេរោគកូវីត​រាតត្បាតឥតឈប់ឈរ មក អ្នកនាងម៉ៅ សុីណាត មិនសូវរំពឹងលើការងារសិល្បៈប៉ុន្មាននោះទេ តែអ្នកនាងសង្កត់ធ្ងន់លើអាជិពក្រៅសិល្បៈវិញ ព្រោះសព្វថ្ងៃ អ្នកនាងកំពុងតែ មាមាញឹកយ៉ាងខ្លាំង ក្នុងេរបរ លក់សំលៀកបំពាក់ នៅផ្សារ១ ក្នុងរាជធានី ភ្នំពេញ ។

Please enter a valid URL

Relate Post