បុគ្គល១រូបទៀត ដែលកំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំងក្នុងករណី តារាស្រីល្បីឈ្មោះ Tangmo បាត់បង់ជីវិតដោយធ្លាក់ពីទូកចូលទឹកទន្លេ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ។ ដែលក្នុងពេល ដែលកងអាសាស្ម័គ្រ ចុះរាវរកសពអ្នកនាង Tangmo នោះ គេបានប្រទះឃើញ ផ្កាម្លិះ ៤ភួង ផ្កាឈូក ១២ដើម និងផ្លែក្រូច មួយចំនួន រួមទាំងសំបុត្រ ប្រាប់ និងណែនាំពីវិធីបន់ស្រន់ដើម្បីស្វែងរកសពអ្នកនាង Tangmo ដោយមិនមានការប្រាប់ថាអ្នកណា ជាអ្នកនាំមកនោះទេ ។
ជាការពិត ក្រោយពីធ្វើតាមវិធីនោះរួចមក នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអាសារស្ម័គ្រ បានរកឃើញ សពអ្នកនាង Tangmo មែន ។ ហើយក្រោយមកទើបគេបានដឹងថា បុរស អាថ៍កំបាំង ដែលយកផ្លែក្រូច ផ្កាឈូក ផ្កាម្លិះ និងក្រដាសណែនាំក្នុងការបន់ស្រន់ មកអោយក្រុមអាសារស្ម័គ្រនោះ គឺ ម្ចាស់ Facebook ឈ្មោះ ចាក់ការីន រាំងស៊ិម៉ាន់ ថាក់ណាកន ជាអ្នកនាំវត្ថុនេះមកអោយ ។
ហើយនៅទីបំផុត លោកគ្រូ ចាក់ការីន បានបើកចិត្ត ផ្ដល់កិច្ចសម្ភាន៍ ដល់សារពត៍មាន ដ៏ល្បី១ ថា វិញ្ញាណរបស់អ្នកនាង Tangmo បានមករកលោក ក្នុងឈុតពណ៍ខ្មៅ ស្រដៀងទៅនិងឈុត របស់ Sister ក្នុងសាសនាគ្រិស និងបានប្រាប់ហេតុការណ៍ ដែលបានកើតឡើងទាំងអស់ នៅលើទូក អោយលោកស្ដាប់ព្រមជាមួយការទ្រហោយំ និងបានបញ្ជាក់ច្បាស់ថា នៅលើទូក មានមនុស្សនិយាយមិនពិត ។ ហើយលោកគ្រូបានបន្តថា មានបុរស ២នាក់ នៅលើទូក តែសុំមិនបញ្ចេញឈ្មោះ បានប្រើពាក្យ អសុរស និងគម្រាម កំហែងដល់នាង រហូតដល់ធ្វើអោយ អ្នកនាង Tangmo ខឹងយ៉ាងខ្លាំង ហើយបានសួរថា ពេលណាទើបឡើងច្រាំង ? សួររួចហើយនាងក៏បានដើរទៅផ្នែកខាងក្រោយទូក ។
ក្នុងពេលដែលដើរទៅក្រោយនោះ នាងបានដើរកាត់នារីម្នាក់ ដែលនារីនោះ មានទឹកមុខធម្មតា មិនមានចាប់អារម្មណ៍ឬខ្វាយខ្វល់អំពីហេតុការណ៍ ដែលបានកើតឡើង នៅលើទូកនោះទេ រហូតដល់ អ្នកនាង Tangmo ដើរដល់ផ្នែកខាងក្រោយនៃទូកហើយធ្លាក់ចូលទឹក ។ ទោះបីជា អ្នកនាង Tangmo ធ្លាក់ទឹក និងព្យាយាមហៅអោយជួយដល់ទៅ២ ដង តែមិនមានអ្នកណាជួយនាងនោះទេ ដោយពួកគេឈរមើលយ៉ាងឈាមត្រជាក់រហូត អ្នកនាង Tangmo អស់ខ្យល់ អស់កម្លាំង និងលិចចូលទៅក្នុងទន្លរ ហើយពួកគេចេញទូកទៅធម្មតា ដូចគ្មានហេតុការណ៍អ្វីកើតឡើងអញ្ចឹងដែរ ។
ហើយបើយើងក្រឡេកទៅមើល អ្នកគ្រូ ប៉្លាយ ដែលជាគ្រូទស្សន៍ទាយដ៏ល្បីរបស់ប្រទេសថៃ ដែលគេនិយាយតៗគ្នាថាទាយឆុតនោះវិញ ក៏បានចេញមកចូលរួមក្នុងការរកយុត្តិធម៍អោយអ្នកនាង Tangmo ផងដែរ ។ ដោយនៅមុនពេលកើតហេុតការណ៍នេះ ប៉ុន្មានខែ អ្នកគ្រូបានទស្សន៍ទាយថា អ្នកដែលកើតនៅខែកញ្ញា និងមានគ្រោះធំជាមួយទឹក ហើយបើធ្វើដំណើរតាមផ្លូវគោក ត្រូវរកគ្នាទៅជាមួយ ។ ហើយការទស្សន៍ទាយនោះគឺពិតជាត្រូវមែន ព្រោះអ្នកនាង Tangmo កើតនៅខែកញ្ញា ហើយមានគ្រោះថ្នាក់ដល់បាត់បង់ជីវិតក្នុងទឹកពិតមែន ។
ហើយអ្នកគ្រូប្លាយ នៅបាន ប្រាប់ទៀតថាយុត្តិធម៍គឺពិតជាមានមែន ព្រោះអ្នកគ្រូបានដឹងតាមរយៈញាណថា រឿងក្ដី១នេះ និងបញ្ចប់នៅក្នុងសប្ដាហ៍នេះ ឬអាចនិងលឿនជាងការគិតផងក៏ថាបាន ព្រោះវិញ្ញាណរបស់អ្នកនាង Tangmo និងទៅបង្ខំអ្នកទាំងនោះអោយចេញមកសារភាពអំពីកំហុសរបស់ខ្លួន ម្នាក់ម្ដងៗ រហូតដល់រឿងក្ដីនេះ ត្រូវបិតដោយភាពយុត្តិធម៍ ។ ដូចនេះ បើមិនជឿកុំប្រមាថ ។ ហើយអ្នគ្រូប្លាយ នៅបានសំណូមពរអោយជនជាតិថៃ ទាំងអស់ជួយធ្វើបុណ្យ ឧទ្ទិសកុសល ដល់អ្នកនាង Tangmo ដើម្បីអោយនាងមានឥទ្ធិពលក្នុងការបង្ខំអោយអ្នកទាំងនោះ ចេញមកសារភាព ។