មិនស្ងាត់ទេ..! ពិតជាផ្អើលមិនខាន ក្រោយលោក Prayut  នាយករដ្ឋមន្ត្រីថៃ លូកដៃ ក្នុងករណី Tangmo 

នៅមុននេះបន្តិច គឺនៅរសៀលថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២២ នេះ លោក ថាក់ណាក់កន វ៉ាំងប៊ុណ្យឃង់ឆាក់ណាក់  អ្នកណាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូឆា បានបង្ហាញថា លោកនាយករដ្ឋមន្ត្រី បានផ្ញើក្ដីបារម្ភទៅកាន់ប្រជាជនថៃគ្រប់រូប មួយរយៈមកនេះ មានបងប្អូនជាច្រើន ដែលបានធ្វើដំណើរកំសាន្ត តាមតំបន់សមុទ្រ ឬទន្លេ ក្នុងបំណងលម្ហែអារម្មណ៍ និងបានប្រើប្រាស់នូវ ឧបករណ៍ផ្សេងៗ មិនថាតែទូកធម្មតា និងទុកល្បឿនលឿន រហូតទៅដល់ការជួបជុំគ្នា បង្កើតកម្មវិធីផ្សេងៗ នៅលើទូក និងការញាំអាហាររួមគ្នានៅលើទូក ផងដែរ ។

សូមមានសតិ បន្ថែមនូវការប្រុងប្រយ័ត្ន សម្រាប់ខ្លួនឯង និងគ្រប់គ្នា អោយបានគ្រប់ពេលវេលា ។ ព្រមទាំងត្រូវត្រួតពិនិត្យថា តើមានឧបករណ៍សម្រាប់សង្គ្រោះជីវិត ប្រចាំនៅក្នុងទូកដែរឬទេ ? ដូចជា អាវពោង ជាដើមជៀសវាងកើតនូវរឿងដែលយើងគិតមិនដល់ ។ លោកអ្នកនាំពាក្យ នៅបានបន្តទៀតថា លោកនាយករដ្ឋមន្ត្រី នៅបានបញ្ជា ឱ្យខាងប៉ូលិស និង ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ជួយដំណើរការឿងក្តីរបស់ អ្នកនាង និដា ផាត់ឆារៈ វីរៈភង់ ឬ Tangmo ឱ្យបានឆាប់រហ័ស ដោយតាមច្បាប់ និង ប្រើក្បួនពិសោធន៍វិទ្យសាស្រ្តឱ្យល្អិតល្អត់ ដើម្បីឆ្លើយតបទៅនិងចម្ងល់ និងការសង្ស័យ របស់សង្គម ។

លោកបន្តទៀតថា លោកជឿថា​មន្ត្រីប៉ូលិសនឹងធ្វើការឱ្យពេញទី ព្រមទាំងមានភាពច្បាស់លាស់ និង ត្រួតពិនិត្យភស្តុតាងគ្រប់បែបដែលអាចទៅរួច ដើម្បីជាភាពយុត្តិធម៌ដល់ភាគីទាំងសងខាង។​ ហើយលោក Prayut នៅបានរំលឹកដល់ប្រជាជនផងដែរថា សូមឱ្យតាមដានមើលព័ត៌មានដោយមានសតិ ហើយអាចបញ្ចេញមតិយល់ឃើញបាន ប៉ុន្តែមេត្តាកុំប្រើពាក្យមិនសមរម្យ ឬប្រើអារម្មណ៍ខ្លាំងក្នុងការនិយាយ សូមគោរពដល់អ្នកស្លាប់ និង កុំធ្វើឱ្យប៉ះពាល់ដល់ដំណើការក្តី ព្រោះអ្វីៗ នឹងត្រូវធ្វើតាមផ្លូវច្បាប់ និង ភស្តុតាង តាមរយៈការពិសោធន៍៕

Please enter a valid URL

Relate Post