ករុណា ពេជ្រ បើកក្រុមហ៊ុនទេសចរណ៍យ៉ាងសង្ហា ស្របពេលមនុស្សម្នាសម្រុកដើរកំសាន្ត

ក្នុងពេលដែលមេរោគកូវីត បម្លែងថ្មី មានថ្នាំព្យាបាលហើយនោះ យើងឃើញថា ទាំងមហាជនទូទៅ និងតារា បាននាំគ្នា ចេញមកប្ររបររកសុីធម្មតាវិញហើយ ក្រោយពីសម្ងំ និងបិតខ្លួន ព្រោះខ្លាចឆ្លងជំងែកូវីត ។ ក្នុងនោះក៏មានលោក ករុណា ពេជ្រ តារាចំរៀងដ៏ល្បី និងមានប្រជាប្រិយភាព១រូប ប្រចាំនៅផលិតកម្ម ថោន ផងនោះ ក៏មិននៅស្ងៀមនោះទេ ដោយថ្មីៗកន្លងទៅនេះ លោកបានប្រឡូកចូលក្នុងវិស័យ អចលនៈទ្រព្យ គម្រោងដីឡូដ៍ នៅខេត្តកំពង់ស្ពឺ និងទទួលបានជោគជ័យគួរអោយកត់សំគាល់ ។

ប៉ុណ្ណឹង មិនទាន់អស់នោះទេ ព្រោះតារាចំរៀងដ៏ស្រស់សង្ហារូបនេះ មិនបានបង្អង់ ឬបន្ធូរដៃផងដែរ ដោយលោកបន្ត បង្កើតអាជិពថ្មី មួយទៀត ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីស្រទាប់មហាជន ។ ព្រោះតែក្នុងពេលនេះ មេរោគកូវីត ហាក់ដូចជាមានសភាពស្ងប់ស្ងាត់ ក្រោយមានថ្នាំព្យាបាលរួចមក ហើយមនុស្សម្នា បានសម្រុកនាំគ្នាដើរកម្សាន្ត ទោះជាមិនបានទៅក្រៅប្រទេសក៏ដោយ ក៏ពួកគេ ជ្រើសរើសយកការដើរកំសាន្តក្នុងស្រុក និងជ្រើសរើសយកការធ្វើដំណើរកំសាន្តតាមរយៈក្រុមហ៊ុនទេសចរណ៍នានា ។

 

ព្រោះថាការធ្វើដំណើរកំសាន្តតាមរយៈក្រុមហ៊ុនទេសចរណ៍ គឺផ្ដល់ជូននូវភាពងាយស្រួលច្រើន ដោយពួកគេមិនចាំបាច់ឈឺកបាលវិលមុខ និងការរកកន្លែងស្នាក់នៅ កន្លែងទទួលទានអាហារ និងមធ្យោបាយធ្វើដំណើរជាដើម គឺ ចំណាយលុយអោយក្រុុមហ៊ុនទេសចរណ៍រួចរាល់ គឺដើរលេងយ៉ាងរំភើយតែម្ដង ។

ដោយសារតែមូលហេតុនេះហើយ ទើប លោកករុណា ពេជ្រ  បានបើកអាជិពថ្មីរបស់ខ្លួនបន្ថែមទៀតនោះគឺ​ក្រុមហ៊ុនទេសចរណ៍ ដែលមានឈ្មោះថា ហ្គោល ស្តារ “ Gold Star  “ ហើយបានបើកសម្ពោធជាផ្លូវការ នាព្រឹក ថ្ងៃទី ៤ ខែមិនា ឆ្នាំ ២០២២ ព្រឹកមិញនេះ ។ ហើយការ​សម្ពោធនោះផងដែរ គឺឋិតក្រោមការចូលរួមអបអរសាទរយ៉ាងច្រើនកុះករ ពីភ្ញៀវកិត្តយស និងមិត្តរួមអាជិពមួយចំនួនផងដែរ ។ ដោយក្នុងនោះ លោក ករុណា ពេជ្រ បាន Post រូបមួយចំនួន ដែលបង្ហាញអំពីសកម្មភាពនៃពិធីសម្ពោធក្រុមហ៊ុនទេសចរណ៍នោះ និងបានដាក់ Ception ថា ហេងៗ ថ្ងៃសម្ពោធក្រុមហ៊ុនទេសវរណ៍ ហ្គោលស្តារ ជូនពរខ្លួនឯង និងក្រុមការងារ បុគ្គលិកទាំងអស់ ស្គាល់តែភាពជោគជ័យ ។

Please enter a valid URL

Relate Post