មិនទាន់ចប់នោះទេ សម្រាប់ករណី តារាល្បី តេងម៉ូ និដា ផាត់ថារ័ក វីរាក់ភុង ឬ Tangmo បាត់បង់ជីវិតដោយធ្លាក់ពីលើទូកល្បឿនលឿន កណ្ដាលទន្លេ ចៅប្រាក់យ៉ា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។ ហើយនៅទីបំផុតលោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់អ្នកនាង Tangmo បានធ្វើអោយមហាជនមានការខកចិត្តយ៉ាងខ្លាំង ក្រោយពី លោកស្រី ព្រមទទួលនូវទឹកប្រាក់ចំនួន ៣០លានបាត ជំនួសអោយ ការអភ័យទោស ១០០ភាគរយ ។
ហើយមិត្តភក្តិរបស់ Tangmo ២នាក់ ដែលតស៊ូ អង្គុយយំចាំ រកសព អស់ពេល ២យប់ ២ថ្ងៃនិងព្យាយាមក្នុងការរកយុត្តិធម៍ ជូន Tangmo បែរជាត្រូវម្ដាយ Tangmo ខឹងនិងស្ដីអោយពួកគេក្នុងការ Live ដែលមានមនុស្សរាប់មុឺន រាប់សែននាក់ កំពុងតែទស្សនា ដោយគ្រាន់តែពួកគេជូនជាយោបល់ក្នុងការដូរទីតាំងធ្វើបុណ្យសព ពីកន្លែងតូចចង្អៀត ទៅកន្លែងធំទូលាយតែប៉ុណ្ណោះ ។ ដោយលោកស្រីបា្រប់ថា អោយនៅស្ងៀម គេមានក្រុមការងារគេ រៀបចំរួចហើយ ហើយក៏រាយការអោយលោកស្រី ជាបន្តបន្ទាប់ផងដែរ ។ ហើយលើកក្រោយបើគេទាំង២ ចង់ផ្ដល់បទសម្ភាសន៍អ្វីនោះគែត្រូវព្រឹក្សាយោបល់លោកស្រីជាមុន ព្រោះឥឡូវនេះ លោកស្រីគឺជាអ្នកចាត់ចែងមរតករបស់ Tangmo និងគ្រប់គ្រងក្នុងរឿងនេះ ។ ក្រោយពីទទួលបានការស្ដីបន្ទោសនោះរួចមក កញ្ញា អេនណា មិត្តភក្តិ របស់ Tangmo បានប្រកាសដកខ្លួន ពីរឿងនេះ ហើយសុំមិនដឹងមិនឮ អ្វីទាំងអស់ ចាប់ពីពេលនេះតទៅ ។
ទាក់ទងទៅនិងរឿង អភ័យទោសនេះផងដែរ លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់អ្នកនាង Tangmo បានប្រាប់ថា លោកស្រីអភ័យទោស អោយ លោកប៉ និងលោក រូបឺត ព្រោះតាំងពីកើតហេតុការណ៍នោះមក លោកប៉ បាន Call ទៅរកលោកស្រីរហូត និងសុំអភ័យទោស ដែលធ្វើអោយ Tangmo បាត់បង់ជីវិត និងសុំជួបលោកស្រីផងដែរ ។ លោកប៉ Call ទៅរកលោកស្រីរាល់ថ្ងៃ ហើយការដែលលោកស្រី អភ័យទោសអោយគឺព្រោះ លោកស្មោះស្ម័គ្រ ស្មើដើមស្មើចុង ទាក់ទងទៅលោកស្រី រហូត ពេលខ្លះ ក៏យំជាមួយគ្នា ក្នុងការ Call នោះថែមទៀតផង ។
ហើយលោកស្រីនៅបន្ថែមទៀតថា ការដែលអភ័យទោសអោយលោក ប៉ មិនទាក់ទងទៅនិងការផ្សះផ្សារអ្វីនោះទេ តែលោកប៉ គឺជាបុរសដែលសុភាពបំផុត គេជាមនុស្ស ស្មើដើមស្មើចុង ហៅទូរស័ព្ទទៅរកលោកស្រីរាល់ថ្ងៃ យំរាល់ថ្ងៃ ហើយលោកស្រីនិងទទួលបានលុយក្នុងចំនួន១ ពីលោកប៉ផងដែរ ជាសំណងជំងឺចិត្ត ដោយលោកប៉ អោយលោកស្រីគិតមើល ឧទាហរណ៍ថា អ្នកនាង Tangmo ថតរឿងភាគបាន១រឿងប៉ុន្មាន ? ប្រមាណ ៨សែន ឬ ១លានបាទ ? បើ Tangmo មានជីវិតទៅមុខទៀត ៣០ឆ្នាំ គឺទឹកប្រាក់ដែលលោកស្រីត្រូវទទួលបានអាចបានប្រមាណ និង ៣០លានបាត ផងដែរ ។ តែបើសិនជា Tangmo នៅមានជីវិត ក៏និងទទួលបាននូវចំណូលច្រើនជាងនេះផង ។ ឆ្លើយទៅនិង សំនួរសួរថា ការដែលអភ័យទោសអោយលោកប៉នោះ លោកស្រីមិនខ្លាចប៉ះពាល់ដល់រឿងក្ដីទេឬ ? លោកស្រីតបថា វាគឺជារឿង២ផ្សេងគ្នា រឿងក្ដីគឺរឿងក្ដី ចំណែកឯរឿងដែល លោកប៉ ជួយលោកស្រី គ្រប់យ៉ាងមិនថាតែការធ្វើបុណ្យសព និងលុយសងជំងឺចិត្តក្ដី ។
ហើយទាកទងនិងលុយសំណងជំងឺចិត្ត គឺលោកស្រីគិតរួចហើយ គឺលោកស្រីអាចនិងទាមទារខ្ទង់ ៣០លានបាត ដើម្បីផ្សះផ្សា។ សំនួបន្តសួថា តើលោកស្រីបានគិតទេថា បើលោកស្រីព្រមទទួលទឹកប្រាក់ទាំងនោះ សង្គមគេនិងមើលមកលោកស្រី ក្នុងន័យបែបណា ? លោកស្រីតបថា ប៉ គឺជាបុរសសុភាពបំផុតតាំងពីលោកស្រីស្គាល់មក លោកទៅធ្វើបុណ្យអោយ Tangmo ហើយមានចេតនាក្នុងការអភ័យ ។ ហើយលោកស្រីនៅបានបញ្ជាក់ផងដែរថា ចំនួនលុយ សំណងជំងឺចិត្ត ចំនួន ៣០លានបាត ដែលលោកស្រីនិយាយនោះ គ្រាន់តែជាឧទាហរណ៍តែប៉ុណ្ណោះ ព្រោះលោកស្រីមិនទាន់កំណត់ថាត្រូវយកប៉ុន្មាននោះទេ ។ គួរំលឹកផងដែរថា ទាក់ទងទៅនិងទ្រពសម្បត្តិរបស់អ្នកនាង Tangmo ផ្ទះរបស់នាងគឺបង់រំលស់ អាចនិងត្រូវបង់បន្តប្រមាណ ពី ៥លានបាត ទៅ៧លានបាតទៀត ចំណែកឯរថយន្ត ក៏បង់រំលោះដូចគ្នា ហើយនាងមានគម្រោងប្រឹងរកលុយអោយបានច្រើន ដើម្បីបង់ផ្ដាច់អោយបាននៅចុងឆ្នាំនេះ តែគ្រប់យ៉ាងត្រូវបានគាំង ក្រោយនាងពេលនាងបាត់បង់ជីវិត ។