ក្រោយពីលោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់ តេងម៉ូ និដា តារាស្រីល្បីឈ្មោះ បាត់បង់ជីវិត ក្នុងហេតុការណ៍ ជិះទូកកំសាន្តជាមួយមិត្កតភក្តិ ៥នាក់ ដែលមានដូចជា ប៉ រ៉ូបឺត ក្រាក់ទិ សេន និង ចប ធ្ចើអោយមហាជននិងអ្នកគាំទ្ររទូទាំងប្រទេស មានការសោកស្ដាយយ៉ាងខ្លាំងនោះ នៅទីបំផុត លោកស្រីបានផ្ដល់កិច្ចសម្ភាសន៍ ដល់កម្មវិធីល្បី១ ព្រមទាំងបានប្រាប់ពីអារម្មណ៍ពិតក្នុងការបាត់បង់កូនស្រីរបស់ខ្លួន ។ ដោយលោកស្រី បាននិយាយថា លោកស្រីអោយអភ័យ ប៉ និង រ៉ូបឺត ១០០ភាគរយ ព្រោះ ប៉ បាបង្ហាញពីទឹកចិត្ត និងស្មើដើមស្មើចុង ។
តែ ក្រាក់ទិ លោកស្រី មិនអោយអភ័យនោះទេ ដោយលោកស្រីយល់ថានាងជាអ្នកនាំអោយកូនស្រី លោកស្រីបាត់បង់ជីវិត ។
ហើយសម្រាប់ ហីបប៉ូ មិត្តជិតស្និតរបស់ តេងម៉ូ គឺអភ័យ អោយត្រឹម ៥០ភាគរយ ព្រោះនាងជាអ្នកអោយលោកស្រី បិតពត៍មាន ។ ចំណែកឯ អេនណា អោយនៅស្ងៀមៗ ហើយបើសម្ភាសន៍អ្វី ត្រូវព្រឹក្សាលោកស្រីជាមុនសិន ។ ហើយក្នុងពេលនេះ លោកស្រីបានឈរឈ្មោះ ធ្វើជាអ្នកចាត់ចែងមរតករបស់ អ្នកនាង តេងម៉ូ រួចរាល់អស់ហើយ ។ ចំណែកឯរឿងលុយសងជំងឺចិត្ត គឺ ប៉ ពេញចិត្តនិងសង ក្នុងចំនួនដែលលោកស្រីត្រូវការ ។ តែអ្វីដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ គ្រាន់តែកម្មវិធីសម្ភាសន៍ លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ចប់ភ្លាម លោក តយ ដាយុទ្ធ ដែលជាបងប្រុសរបស់ តេងម៉ូ បានបង្ហោះសារថា ខកចិត្ត ។
ហើយក្នុងពេលនោះ អ្នកសារពត៍មាន ក៏បានធ្វើការសាកសួរទៅលោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ថា ក្នុងពេលនេះ មហាជនមានការមិនពេញចិត្តយ៉ាងខ្លាំងក្នុងកាេដែល លោកស្រី ផ្ដល់ការបកស្រាយបែបនេះ ? លោកស្រីតបថា ទៅមើលទូរទស្សន៍ទៅ លម្អិតជាង ។ ហើយនៅពេលសួរដល់រឿងលុយ ៣០លានបាត លោកស្រីតបថា គ្រាន់តែជាការជជែកគ្នា ហើយ គេគ្រាន់តែធ្វើជាសំណើរមកតែប៉ុណ្ណោះ ។ ហើយពាក់ព័ន្ធទៅនិងពាក្យដែលគេកំពុងតែនិយាយរៗគ្នា ក្នុងពេលថា ចុក ចាយ ចប់ តើលោកស្រី យល់យ៉ាងណា ? លោកស្រីឆ្លើយថា លោកស្រីមិនស្គាល់ពាក្យនេះនោះទេ លោកស្រីស្រឡាញ់អ្នកគ្រប់គ្នា ។
ហើយសួរដល់រឿងបងប្រុស របស់ តេងម៉ូ បង្ហោះពាក្យ ខកចិត្ត និង ដាក់ emoji រូបបេះដូងបាក់បែកផងនោះ លោកស្រីតបថា លោកស្រីនៅមិនទាន់ដឹងទេ ។ ហើយអ្នកសារពត៍មានបានប្រាប់លោកស្រីថា ក្នុងពេលនេះគ្រប់គ្នាគឺខូចអារម្មណ៍អស់ព្រោះតែសម្ដីរបស់លោកស្រី ម្ដាយតេងម៉ូ បានតបវិញភ្លាមៗថា មិនអីទេ លោកស្រីមិនខ្វល់ទេ សប្បាយណាស់ ។ ហើយអ្នកសារពត៍មានប្រាប់ថា ក្នុងពេលនេះប្រធានបទគឺលុយ លោកស្រីស្ដាប់ហើយធ្វើព្រងើយ មិនតបអ្វីទាំងអស់ ។