ធ្ងន់ករហើយ..!  ម្ដាយ Tangmo មុននិងគ្រប់គ្រងមរតករបស់ Tangmo ត្រូវធ្វើរឿង១នេះសិន

រយៈពេលជិត១សប្ដាហ៍កន្លងទៅហើយ ជាមួយរឿងបាត់បង់ជីវិតរបស់តារាសំដែងស្រីល្បីឈ្មោះ តេងម៉ូ និដា ផាត់ថៈរៈវីរៈភង់ ក្រោយពីធ្លាក់ពីលើទូក ចូលក្នុងទន្លេ ចៅប្រាក់យ៉ា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដូចដែលកម្មវិធីយើងបានជំរាបជូនលោកអ្នកក្នុងពរត៍មានកន្លងមក ។

ពាក់ព័ន្ធនៅក្នុងរឿងនេះ មានការបើកបង្ហាញពាក់ព័ន្ធទៅនិងទ្រព្យសម្បត្តិ និង បំណុល របស់ តេងម៉ូ ពីមិត្តជិតដិត និងជាអ្នកចាត់ការ ដែលតែងតែរកការងារអោតតេងម៉ូ នោះគឺ ហីបប៉ូ និងអេនណា បានអោយដឹងថា ក្នុងពេលនេះ អ្នកនាង តេងម៉ូ មានជាប់បំណុល នោះគឺការបង់រំលោះផ្ទះ និងបង់រំលោះ រថយន្ត ។ ហើយម្យ៉ាងវិញទៀត អ្នកនាង តេងម៉ូ មានគម្រោងនាំសង្សារ ដែលមើលថែរក្សានាងរយៈពេល ៧ឆ្នាំមកហើយមុននិងក្លាយជាសង្សារនៅរយៈពេល១ឆ្នាំជាង ចុងក្រោយនេះ ទៅលេង អុឺរ៉ុប ទើបអេនណា និងហីបប៉ូ ពួតដៃគ្នា រកការងារអោយនាងធ្វើ អោយបានច្រើនតាមដែលអាចធ្វើទៅបាន បើសិនជាអាច នៅចុងឆ្នាំ ២០២២ នេះ បំណុលដែលនៅសល់ ចំនួន ៥លានបាត ពីការបង់រំលោះផ្ទះនោះ ត្រូវតែបញ្ចប់អោយបាន ព្រោះពួកនាង ចង់អោយមិត្ត  បានទៅដើរលេង ដោយមិនមានកង្វល់ក្នុងចិត្ត ។

ក្រឡេកទៅមើល មេធាវី លោក រុនណាក់រ៉ុងវិញ បានប្រាប់ពត៍មានពាក់ព័ន្ធទៅនិងរឿងបំណុលថា  បើម្ដាយរបស់ តេងម៉ូ ចង់ធ្វើជាអ្នកចាត់ចែងមរតករបស់តេងម៉ូ អ្នកម្ដាយត្រូវទទួលខុសត្រូវលើបំណុលទាំងដើមទាំងការ គ្រប់កាក់គ្រប់សេន ដោយមិនអាចបដិសេធន៍បាន ។ តាមដែលដឹងមកក្នុងពេលនេះ តេងម៉ូ មានទ្រព្យសម្បត្តិសរុបរួមមានតំលៃប្រមាណ ១លានបាត តែមានបំណុលរហូតទៅដល់ ៥លានបាត ដូចនេះ អ្នកម្ដាយរបស់ តេងម៉ូ ត្រូវយក ទ្រព្យដែលមានតំលៃ ១លានបាត នោះ ទៅសងបំណុលគេ ។ ហើយម្ចាស់បំណុលទាំងឡាយ អាចចេញមុខមកបាន ដើម្បីបង្ហាញថា ខ្លួនជាម្ចាស់បំណុល និងចូលរួមដោះស្រាយទាំងអស់គ្នា​ ។ 

មេធាវី លោក រុនណាក់រ៉ុង នៅបានបញ្ជាក់បន្ថែមថា អ្នកម្ដាយ របស់ តេងម៉ូ គឺត្រូវប្រឈមមុខនិងរឿង១នេះ ជាដាច់ខាត បើលោកស្រី ចង់ធ្វើជា អ្នកចាត់ចែងមរដករបស់ តេងម៉ូ ។ ចំណែកឯរឿង លុយសងជំងឺចិត្ត ៣០លានបាត បើលោកស្រី  ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់ តេងម៉ូ បានទទួលមែន នោះគឺជាសិទ្ធរបស់លោកស្រី តែលោកស្រីត្រូវយកលុយទាំងនោះ ទៅដោះបំណុលរបស់ តេងម៉ូ អោយអស់ជាមុនសិន ។

Please enter a valid URL

Relate Post